នៅថ្ងៃទី៥ ខែមីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ (ជំនួយគូសាណូណិផ្នែកវប្បធម៌) នូវថវិកាចំនួន៩០.៦៤០ ដុល្លាអាមេរិក សម្រាប់ការអភិវឌ្ឍផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) នូវថវិកាចំនួន ២៥.៥៣៤ ដុល្លារ សម្រាប់ការសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង៕