Home ព័ត៌មានសំខាន់ៗ ជប៉ុនផ្តល់ជំន...

ជប៉ុនផ្តល់ជំនួយឥតសំណងជាងមួយសែនដុល្លារសម្រាប់គម្រោងពីរក្នុងវិស័យអប់រំ

ដោយៈសុផល/ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ (ជំនួយគូសាណូណិផ្នែកវប្បធម៌) នូវថវិកាចំនួន៩០.៦៤០ ដុល្លារអាម៉េរិក សម្រាប់ការអភិវឌ្ឍផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) នូវថវិកាចំនួន ២៥.៥៣៤ ដុល្លារអាមេរិក សម្រាប់ការសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង។

លោកមិកាមិម៉ាសាហ៊ីរ៉ឯកអគ្គរាជទូតជប៉ុន(រូបថតស្ថានទូត)

ផេកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅរសៀលនេះបានបញ្ជាក់ថាពិធីចុះហត្ថលេខាសម្រាប់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ និងគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ បានធ្វើឡើងនៅថ្ងៃទី៥ខែមីនាឆ្នាំ២០២១។
លោកមិកាមិម៉ាសាហ៊ីរ៉ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។
លោកទូតបានថ្លែងថា យើងជឿជាក់ថាជំនួយទាំងនេះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងទីតាំងគម្រោងនីមួយៗ។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular