Home ព័ត៌មានសំខាន់ៗ ក្រសួង​សាធារណ...

ក្រសួង​សាធារណការចាប់ផ្តើម​លេង​មែនទែន​ហើយ​លើ​រឿង​កាត់​ពិន្ទុ​បណ្ណ​បើកបរ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ព្រឹក​មិញ​នេះ បាន​ជំរុញ​ឲ្យ​អ្នកជំនាញ​ក្រសួង​ចាប់ផ្តើម​លេង​មែនទែន​ហើយ​លើ​រឿង​កាត់​ពិន្ទុ​បណ្ណ​បើកបរ ។​

​លោក​បានលើកឡើង​អំពី​ករណីនេះ នៅពេលដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពិភាក្សា​លើ តម្លៃ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​របស់​គណៈកម្មកា​រ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី រថយន្ត​កាលពី​ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០២១ កន្លងទៅ ។

​លោក ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា គម្រោង​អភិវឌ្ឍ​កម្មវិធី (App) កាត់​ពិន្ទុ​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដូចជា​៖ បើកបរ​អត់​ពាក់​ខ្សែក្រវ៉ាត់ បើកបរ​ហួស​ល្បឿន​កំណត់ និង​បើកបរ​រំលោភ​ភ្លើង​សញ្ញា​ចរាចរណ៍​ជាដើម ដោយ​ក្នុង​កម្មវិធី​នោះ​ប៉ូលិស​អាចធ្វើ​ការ​កាត់​ពិន្ទុ​លើ​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​ដែល​ល្មើស​នោះបាន​ភ្លាមៗ​តែម្តង​។

​លោក ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​មោទនភាព​យ៉ាងខ្លាំង​ដែល​កម្ពុជា ពិសេស ក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន​មាន​សមត្ថភាព​អាច​ប្រើប្រាស់​យន្តការ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដើម្បី​សម្រួល​ដល់​ការ ផ្ដល់​សេវាសាធារណៈ​ស្របតាម​ការរីកចម្រើន​ខាង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សកល និង​បដិវត្ត​ឧស្សាហកម្ម​៤.០ ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ជូន​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ចំណេញ​ពេលវេលា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular