ដោយៈចាន់តូ/ភ្នំពេញ: អ្នកបើកបរ និងព្រូរងរបួសធ្ងន់ បន្ទាប់ ពីបើករថយន្តកូរ៉េ១តោកន្លះដឹកត្រីយ៉ាងលឿនទៅបុករថយន្តធុនធំ (ហៅ 5ភ្លៅ)ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវទំនប់ កប់ស្រូវ ហៅ (មហាវិថីវិមានឈ្នះ ឈ្នះ)ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូង រថយន្តធុនធំម៉ាក FUSOក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A.2784 ជាប្រភេទ រថយន្តសណ្ដោងរឺម៉ក និងពាក់ស្លាកលេខខាងក្រោយ កំពង់ចាម 4A.0470 បានបើកតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ហៅផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណ:បើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់ តែមានរថយន្តកូរ៉េ ម៉ាកKIA ១តោនកន្លះ ស៊េរីឆ្នាំ២០០៤ ជាប្រភេទ រថយន្តដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AJ.9751 បើកបរដោយបុរសម្នាក់រួមដំណើរនឹងព្រូម្នាក់ទៀត បើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាយ៉ាងលឿនមកបុករថយន្តធុនធំខាងលើពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរ និងព្រូបានកៀបជាប់រងរបួសធ្ងន។ ភ្លាមៗត្រូវបាន ប្រជាពលរដ្ឋ ក៏ដូចរថយន្តសង្គ្រោះមកគាស់យកអ្នកបើកបរ និងព្រូទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។ ឯអ្នកបើកបររថយន្តធុនធំ បាន បើកទ្វារចុះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕