Home ព័ត៌មានសំខាន់ៗ បាល់ទាត់​អឺរ៉...

បាល់ទាត់​អឺរ៉ុប​ចុង​កណ្តាល​សប្តាហ៍ ៖ Man City ប៉ះ Man U, Bayern Munich ទទួល Dortmund, Atl. Madrid ស្វាគមន៍ Real Madrid

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ជាច្រើន​គូ​នៅ​តំបន់​អឺរ៉ុប មាន​ចាប់ពី​លី​ក​កំពូល​របស់​អង់គ្លេស​រហូតដល់​ការប្រកួត​ពាន​នៅ​បារាំង​។

​យើង​នឹង​លើកយក ៣ គូ​មក​វិភាគ​ដូចខាងក្រោម ៖

– EPL (​ថ្ងៃអាទិត្យ​) : Man City vs Man U ៖ មេឃ​ខៀវ Man City ចូល​មក​ប្រកួត​ថ្ងៃអាទិត្យ​ទល់នឹង​បិសាច​ក្រហម Man U ដោយ​នាំ​មុខដាច់ ១៤ ពិន្ទុ​នៅលើ​កំពូល​តារាង Premier League​។​

​ជ័យជម្នះ​ផ្ទួនៗ ២១ លើ​ក​ជាប់​គ្នា​របស់​មេឃ​ខៀវ​បានធ្វើឱ្យ​ពួកគេ​ម្ចាស់ការ​ទាំងស្រុង​លើ​ការ​ប្រជែង​ពាន ខណៈ Man U ហាក់​អស់ខ្យល់​លែង​ទៅ​រួច​ទៀត​ហើយ​រឿង​ប្រជែង​ពាន ហើយ​ឥឡូវ​កូនក្រុម​របស់​លោក​អូ​ឡេ ហ្គា​ន់​ន័​រ សូល​ឃ្យែ ក៏​ខ្សត់​គ្រាប់​បាល់​ទៀត​។​

​បិសាច​ក្រហម​ស្មើ​២​លើកចុងក្រោយ​ជាមួយ Chelsea និង Crystal Palace នៅ​រក្សា​ចំណាត់​ថ្នាល់​លេខ​២​ដដែល ប៉ុន្តែ​ដូច​បង្កើន​សម្ពាធ​ឱ្យ​ខ្លួន​ឯង ខណៈ​ក្រុម​ជាច្រើន​កំពុង​តាម​ប្រកៀក​ប្រកិត​ប្រជែង​យក​កៅអី​កំពូល​ទាំង ៤​។​

​ខណៈ​ជ័យជម្នះ​សម្រាប់ Man U ហាក់​គ្មានអ្វី​ធ្វើឱ្យ​ប៉ះពាល់​ជោគវាសនា​លើ​កពាន​របស់ Man City កូនក្រុម​របស់លោក​សូល​ឃ្យែ​ត្រូវតែ​ចាប់ផ្តើម​ឈ្នះ​សា​ឡើងវិញ​ដើម្បី​បញ្ចៀស​ជោគវាសនា​របូត​ចំណាត់​ថ្នាក់​កំពូល​ទាំង ៤ យ៉ាង​ភ្ញាក់ផ្អើល​ដោយ​ប្រការ​ណាមួយ​។

​ដោយហេតុ​ថា​កូនក្រុម​របស​លោក​ប៉េប ហ្គាឌី​អូ​ឡា កំពុង​ស្រែក​ឃ្លាន​ជ័យជម្នះ​ឥតឈប់ឈរ និង​លេង​ដោយ​គ្មាន​សម្ពាធ យើង​រំពឹង​ពួកគេ​យក​ឈ្នះ​លើ​បិសាច​ក្រហម យ៉ាងតិច ២-០ ។​

– Bundesliga (​ថ្ងៃ​សៅរ៍​) : Bayern កំពុង​មាន​ពិន្ទុ​ប្រកៀក​ប្រកិត​ជាមួយ​លេខ​២ RB Leipzig ក្នុងការ​ប្រជែង​ពាន​លី​ក​កំពូល​អាល្លឺម៉ង់ ហើយ​មិន​អាច​ភ្លាត់ស្នៀត​របូត​ពិន្ទុ​បាន​នោះឡើយ​។ តែ​ទោះ​យ៉ាងណា Dortmund គឺជា​ក្រុម​បង្កបញ្ហា​ជាច្រើន​ដល់ Bayern នៅក្នុង​ការប្រកួត​សំខាន់ៗ​។ ប្រកួត​ចុងក្រោយ​របស់ Bayern គឺ​យក​ឈ្នះ​លើ Koln ៥-១ យ៉ាង​ងាយ​។

Dortmund សព្វថ្ងៃ​រអិល​ធ្លាក់​ទៅ​លេខ​រៀង​ទី ៥ ក្នុង​តារាង​ពិន្ទុ​។ ប៉ុន្តែ​ក្រុម​ភ្ញៀវ​មួយ​នេះ​លេង​ឈ្នះ​នៅ​ក្រៅ​ទឹកដី ៣ លើកចុងក្រោយ បន្ទាប់​ពី​ឈ្នះ​ក្នុង​ទឹកដី ៣-០ លើ​ក្រុម Bielefeld​។ Dortmund មាន ១៣ ពិន្ទុ​តាម​ពីក្រោយ Bayern ប៉ុន្តែ​ជួប​គ្នា ២ លើកចុងក្រោយ Dortmund ឈ្នះ​រហូត​។

​ក្រុម​ទាំង​ពីរ​សុទ្ធតែ​ពូកែ​ស៊ុត​ដូចគ្នា ដូច្នេះ​យើង​រំពឹង Bayern និង Dortmund នឹង​មាន​គ្រាប់​ស៊ុត​សរុប​ចូលគ្នា​លើសពី ៣ គ្រាប់​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍​។

– La Liga (​ថ្ងៃអាទិត្យ​) : Atl. Madrid vs Real Madrid ៖ Atl. Madrid កំពុង​ដាក់​គោលដៅ​ដណ្តើម​យក​ពាន La Liga ឱ្យបាន​ជា​លើកដំបូង​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ ហើយ​ពួកគេ​នឹង​ត្រូវ​ប៉ះ​គូប្រជែង​ក្នុង​ក្រុង​តែមួយ គឺ Real Madrid​។

Atl. Madrid មាន ៥ ពិន្ទុ​ដាច់​ពី Real Madrid និង Barcelona ហើយ​សល់​១​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត​។

​គូ​ទាំងពីរ​ជួបគ្នា ៩ លើកចុងក្រោយ ស្មើ ៥ ដង​ទៅ​ហើយ ដូច្នេះ​លទ្ធភាព​ស្មើ​ថ្ងៃនេះ​ក៏​នៅតែ​មាន​ខ្ពស់​ដដែល​។

​កាលពី​ខែ​កុម្ភៈ​កន្លងទៅ Atl. Madrid របូត​ពិន្ទុ​ច្រើន ដោយ​លេង​ស្មើ​ជា​ហូរហែ មុន​ពេល​ចាញ់​យ៉ាង​ភ្ញាក់ផ្អើល​ក្រោម​ថ្វីដៃ Levante ។ បរាជ័យ ១-០ ក្រោម​ថ្វីដៃ​តោ​ខៀវ Chelsea ក្នុង CL រឹត​បន្ថែម​សំណួរ​ថា​តើ Atl. Madrid កំពុង​រង​សម្ពាធ​ពី​ការ​ឈរ​លើ​កំពូល​តារាង La Liga ឬ យ៉ាងណា​។ តែ​ទោះ​យ៉ាងណា ជ័យជម្នះ​ងាយៗ ២-០ នៅ​ទឹកដី​របស់ Villarreal បាន​ជួយ​សម្រាល​ភាពភ័យខ្លាច​របស់​ពួកគេ មុន​នឹង​ប៉ះ​ក្រុម​ស្តេច​ស​ថ្ងៃនេះ​។

​ស្តេច​ស Real Madrid លេង​បាន​ល្អ​ណាស់ ដោយ​ឈ្នះ ៤ លើ​ក​ជាប់​គ្នា​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​កំពូល​តារាង ហើយ​មួយវិញទៀត ពួកគេ​ក៏​បាន​យកឈ្នះ​លើ​ម្ចាស់ផ្ទះ Atalanta ១-០ នៅក្នុង CL ផងដែរ​។ តែ​ទោះ​យ៉ាងណា ពួកគេ​បែរជា​មក​លេង​បាន​ត្រឹម​ស្មើ​ទាំង​ត្រដាបត្រដួស​ជាមួយ Real Sociedad កាលពី​សប្តាហ៍​មុន​។

​ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ស្មើ​គ្នា​ច្រើន លើក​នេះ​ក៏​រំពឹង​ស្មើ​ជា​បន្ត​ផងដែរ​គឺ ១-១៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular