ដោយៈគ្រញូង/បាត់ដំបងៈនៅទីបញ្ជាការយោធភូមិភាគ៥កាលពីថ្ងៃទី៥ខែមីនាមានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងចុះត្រួតពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ចូលរួមក្នុងឱកាសនោះដែរមានលោកឧត្តមសេនីយ៍ឯកអ៊ុក ឃ្នួច អនុរដ្ឋលេខាធិកាក្រសួងការពារជាតិ
លោកឧត្តមសេនីយ៍ឯក ឯក សំអូន អគ្គមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគ៥ លោកណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបងព្រមទាំងមេបញ្ជាការរងយោធភូមិភាគ៥នាយនាយរងសេនាធិការនិងមន្ត្រីកងកម្លាំងយោធ ភូមិភាគ៥ជាច្រើនរូប៕សរន