Home ព័ត៌មានសំខាន់ៗ បីនាក់ស្លាប់ដ...

បីនាក់ស្លាប់ដោយគ្រោះចរាចរណ៍នៅលើដងផ្លូវជាតិលេខ៤ 

ដោយ:វណ្ណៈ/ព្រះសីហនុ: មនុស្ស៣នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ តាមផ្លូវជាតិលេខ៤ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ម្តុំភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជាង៨យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ភាគីម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1F-2750 បើកបរដោយឈ្មោះ អេ ញ៉េប ភេទប្រុស អាយុ ៤៩ឆ្នាំ និងអ្នករួមដំណើរចំនួនពីរនាក់ ឈ្មោះ គល់ ហេន ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ ស្រីមឿត (ក្មេងស្រី) អាយុ២ឆ្នាំ ។អ្នកទាំង៣ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

សាក្សីបានប្រាប់សមត្ថកិច្ចថា មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកឆ្លងផ្លូវពីកើតទៅលិច ស្របពេលរថយន្តម៉ាកនីសាន់ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-8896 មានទិសដៅ (ភ្នំពេញ-ព្រះសីហនុ) មកដល់ក៍បុកម៉ូតូដែលជិះឌុបគ្នាបីនាក់ខាងលើនេះ បណ្តាលឲ្យពីរនាក់ស្លាប់ នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្ន សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleស្រុកក្រឡាញ់ខេត្តសៀមរាបៈកាលពីថ្ងៃទី​៥​ខែមីនា​ម្សិលមិញ​នេះ បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ១៤៨ គ្រឿង​។ ក្នុងនោះ​យានយន្ត​ត្រឹមត្រូវ​ចំនួន ១៣៧​គ្រឿង​, យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ១១ គ្រឿង​,​ដោះ​ភ្លើង​បំពាក់ រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​ប្រាំ គ្រឿង​, បក​ស្កុ​ត​ខ្មៅ​បិត​កញ្ចក់​រថយន្ត​ចំនួន​បី​គ្រឿង ,​ដោះ​រាន​ក្រោយ​រថយន្ត​ចំនួន​មួយ គ្រឿង​និង​ពិន័យ​អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ចំនួន​ម្នាក់​៕
Next articleសម្តេច​ពិជ័យ​សេនា​ទៀ បាញ់ អញ្ជើញ​សាកសួរ​សុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ​មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ
- Advertisment -

Most Popular