Home ព័ត៌មានសំខាន់ៗ ប្រមុខ​យោធា​អ...

ប្រមុខ​យោធា​អញ្ជើញ​ទៅពិនិត្យ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នៅ​ខេត្តបន្ទាយមានជ័យ​

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈប្រមុខ​ក្រសួងការពារជាតិ​បាន​ថ្លែង​កត់សម្គាល់និងកោតសរសើរចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​ដែនដី​ដែល​អះអាង​ពី​ការ​បាន​នឹង​កំពុង​សហការ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​ឈ្នះ​ឈ្នះ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ថ្លែង​ដូច្នេះ​ក្នុងពេល​បំពេញ​ទស្សនកិច្ច​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​ភ្នំ​ប្រាក់​៥១៩ នៅ​ស្រុក​ថ្មពួក​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមីនា​​ដំណើរទៅកាន់់ទីនោះក៏រួមជាមួយប្រតិភូយោធាបរទេសប្រចាំកម្ពុជាដែរ។

​បេសកកម្ម​ជាមួយ​មួយ​គ្នា​នោះដែរ​របស់​សម្តេច​ពិជ័យ​សេនា​និង​ប្រតិភូ ក៏​ដើម្បី​ចុះ​ជួប​សួរសុខទុក្ខ​និង​សំណេះសំណាល​ព្រមទាំង​ផ្តល់ អំណោយ​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅ​ទិស​យោធា​ភូមិ​ភគ​ទី​៥ ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ និង​ផ្ទៃក្នុង​ភូមិសាស្ត្រ​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ ។​

​ជម្រាប​ដល់​សម្តេច​ពិជ័យ​សេនា​និង​ប្រតិភូ លោ​កវេ​សេនីយ៍​ង៉ែត ព្រឿង តំណាង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​ភ្នំ​ប្រាក់​៥១៩ ថ្មពួក​នៃ​ក្រុមការងារ​ប្រវត្តិសាស្ត្រ​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ទី​៥ ក្តឹប​ថ្ម​បានធ្វើ​បទ​បង្ហាញថា​តំបន់​នេះ​ជា​អតីត​ទីប​ញ្ជ​ការ​កងពលធំ លេខ​៥១៩​ភ្នំ​ប្រាក់​របស់​អតីត​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៩​ដែលមាន​ផ្ទៃដី​ត្រូវ​អភិរក្ស​ទំហំ​៤១.០៤៤​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។​កងពល​នេះ ដឹកនាំ​ដោយ​លោក​យឹម យ​ន (១៩៧៩-១៩៨៦) ,​លោក​ឌុល សារឿន លោក​ព្រំ ស៊ូ លោក​ឡុង ថែម និង​លោក​ប៉ែន វ៉ូ​យ (​ពី​ឆ្នាំ​១៩៨៦-៩៦ ) មាន​៦​វរៈ​សេនា​ធំ​ចំណុះ មាន​ទ័ព​៤.០០០​នាក់ ។​

​លោក​ង៉ែត ព្រឿង បាន​បន្តថា ក្នុង​តំបន់​នេះ មាន​កេរតំណែល​ប្រវត្តិសាស្ត្រ​យោធា​ក្រោយ​ឆ្នាំ​១៩៧៩ ដូចជា ១. តំបន់​ប្រវត្តិសាស្ត្រ​យោធ​តេ​ជោ អាង​ក្តឹប​ថ្ម ថ្មពួក ។​២.​ស្រះ​ទឹក​ស្ងួត ។​៣. បាត​ផ្ទះ​លោក​សូ ហុង (​ក្មួយ​របស់​ប៉ុល ពត ) ។​៤. អា​ស្តុក​ទឹក ។​៥. សាលា​នយោបាយ​ជាន់ខ្ពស់ ។​៦. ផ្ទះ​ប៉ុល ពត (​ស្នាក់នៅ​ម្តងម្កាល​) ។​៧.​កន្លែង​កែច្នៃ​គ្រាប់​និង​អាវុធ ។​

​ចំណែក​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ សារតាំង ម៉ាឡៃ ស្រុក​ម៉ាឡៃ​មាន​ផ្ទៃដី​៦៩១.១៥០​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ដូង​ឃុំ ដូង ស្រុក​ម៉ាឡៃ ជា​មជ្ឈមណ្ឌល​នយោបាយ ការទូត​ជាន់ខ្ពស់​ដែលមាន​លោក​អៀង សារី ស្នាក់នៅ បំពេញការងារ​និង​បាន​បំពេញ ការងារ​ដូចជា​ព្រះប្រមុខរដ្ឋ​និរទេស​នៃ​ប្រទេស​កម្ពុជា​(​ភាគី​រដ្ឋាភិបាលចម្រុះ​ត្រីភាគី កម្ពុជា ប្រជាធិបតេយ្យ​) ចាំ​ទទួល​សារ​តាំងពី​ឯកអគ្គរាជទូត រដ្ឋទូត​ប្រទេស​នានា​ដែល​មក​ថ្វាយ ជូន​ដល់ ។​

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​កោតសរសើរ​ក្រុមការងារ​ប្រវត្តិសាស្ត្រ​នៃ​ក្រសួងការពារជាតិ ក៏ដូចជា​ក្រុមការងារ​វិមាន​ឈ្នះ ឈ្នះ និង​អាជ្ញា​ធរមាន​សមត្ថ​កិ​ច​ដែនដី​កងកម្លាំង​យោធា​នៃ​កងឯកភាព​ទទួល​ល​បន្ទុក​និង​អតីត​កងកម្លាំង​ភាគី​ជម្លោះ​ប្រដាប់អាវុធ​ខ្មែរ​គ្រប់ភាគី ដែល​បាន​ខិតខំ សហការ​សិក្សា​ស្រាវជ្រាវ កំណត់​និយាម​ការ រៀបចំ​អភិរក្ស​និង​អភិវឌ្ឍន៍​ទីតាំង​នៃ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​( ក្រោយ​ឆ្នាំ​១៩៧៩) ទាំង​៦​កន្លែង​សំខាន់ៗ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។​

សម្តេច​បាន​កោតសរសើ​រលោក​អ៊ុំ រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​បាននិងកំពុង​ត្រៀម​សហការ​ឧបត្ថម្ភ​គាំទ្រ និង​កៀរគរ​មូល​និ​ធី​សម្រាប់​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ទាំងនោះ ។​

​សម្តេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ពី​ប្រវត្តិសាស្ត្រ​ចុងក្រោយ​ថ្មី​នៃ​កម្ពុជា​ដែលមាន​សង្គ្រាម​សម្លាប់​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ … ប៉ុន្តែ​ត្រូវបាន​ពន្លត់​ឲ្យ​រលត់​ដោយ​ខ្មែរ​ដែល​យើងទាំងអស់គ្នា​ត្រូវ​ដឹងគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ស្ថាបនិក​ម​គ្គុ​ទេ្ទ​សក៍​ឯក​និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ ឈ្នះ​ដែល​នាំមក​សន្តិភាព ឯកភាព​ជាតិ​ពេញលេញ​។​ហេតុនេះ​យើងទាំងអស់គ្នា​ត្រូវតែ​រំលឹក ធ្វើអោយ​រឹងមាំ រីក​ស្រស់បំព្រង​រីកចម្រើន រុងរឿង​បន្ថែមទៀត​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular