Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​បង្កើន​...

ឥណ្ឌា​បង្កើន​ការ​ល្បាត​ព្រំដែន​ដើម្បី​រារាំង​ការ​ភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​វ ដេល្លី​៖​កងកម្លាំង​សន្តិសុខ​ឥណ្ឌា ចាប់ពី​ថ្ងៃ​សុក្រ​មក​បាន​បង្កើន​ការ​ល្បាត​តាម​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​ដើម្បី​រារាំង​ជនភៀសខ្លួន​មក​ពី​ខាង​មី​យ៉ាន់​ម៉ា បន្ទាប់ពី​មាន​ប៉ូលិស​មី​យ៉ាន់​ម៉ា​​មួយចំនួន​បាន​ឆ្លងកាត់​ព្រំដែន​ដើម្បី​គេចវេះ​មិន​អនុវត្ត​បទបញ្ជា​ពី​ក្រុម​យោធា​ដែល​កំពុងកាន់​អំណាច​នៅ​ទីនោះ​។​

​លោកស្រី ម៉ា​រៀ ហ្សូ​អាលី មន្ត្រី​នៅ​ក្នុងស្រុក​ឆា​ម​ផា​យ ក្នុង​រដ្ឋ​មី​ហ្សូ​រ៉ាម បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា « ឥឡូវ យើង​មិន​បាន​អនុញ្ញាត​អោយ​នរណា​ម្នាក់​ចូល​ទេ​»​។​

​ចំណាក់​ការ​របស់​ឥណ្ឌា​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ការឆ្លងកាត់​ព្រំដែន​និង​សុំ​ការ​ជ្រកកោន​ពី​សំណាក់​កូន​ប៉ូលិស​មី​យ៉ាន់​ម៉ា​ជាង​ដប់​នាក់​ដោយសារ​ពួកគេ​មិន​មាន​បំណង​អនុវត្ត​បញ្ជា​របស់​យោធា​ដើម្បី​​បង្ក្រាប​ការតវ៉ា​ប្រឆាំង​របស់​ប្រជាជន​ទៅ​នឹង​រដ្ឋប្រហារ​។​

​យោធា​មី​យ៉ាន់​ម៉ា​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​១​កុម្ភៈ ដោយ​បាន​បង្កអោយមាន​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​ជា​រៀងរាល់ថ្ងៃ​និង​ការបង្ក្រាប​ដែល​នាំ​ដល់​ការស្លាប់​​មនុស្ស​ជាង​៥០​នាក់​។​

​នៅ​ស្រុក​សឺ​ឈីប ក្បែរ​ស្រុក​ឆា​ម​ផាយ​ក្នុង​រដ្ឋ​ដដែល មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយថា មនុស្ស​៨​នាក់​រួម​មាន​ក្មេង​និង​ស្ត្រី បាន​ឆ្លង​ព្រំដែន​និង​សុំ​ការ​ជ្រកកោន ហើយ​គេ​រំពឹង​ថា​ជនជាតិ​មី​យ៉ាន់​ម៉ា​ជាច្រើន​​ទៀត​នឹង​ឆ្លង​ព្រំដែន​ចូល​ទៅ​ខាង​ឥណ្ឌា​។​

​នាយ​ប៉ូលិស​ឥណ្ឌា​ម្នាក់​បាន​អោយដឹងថា សរុប​ប៉ូលិស​មី​យ៉ាន់​ម៉ា​និង​សមាជិក​គ្រួសារ​ប្រមាណ​៣០​នាក់​បាន​ឆ្លង​ព្រំដែន​ចូល​មក​ឥណ្ឌា​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​៕

​ប៉ូលិស​មី​យ៉ាន់​ម៉ា​នៅ​កណ្តាល​ប្រទេស​កំពុង​អនុវត្ត​បទបញ្ជា​របស់​យោធា​អោយ​បង្ក្រាប​ការប្រឆាំង​តវ៉ា​របស់​ជន​ស៊ីវិល នៅ​ពេល​ប៉ូលិស​តាម​ព្រំដែន​ខ្លះ​មិន​អនុវត្ត​បញ្ជា​និង​ភៀសខ្លួន​ចូល​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleមនុស្ស៣នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ តាមផ្លូវជាតិលេខ៤ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ម្តុំភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជាង៨យប់ ថ្ងៃទី៥ ខែមីនា ៕
Next articleកងកម្លាំង​សន្តិសុខ​ឥណ្ឌា ចាប់ពី​ថ្ងៃ​សុក្រ​មក​បាន​បង្កើន​ការ​ល្បាត​តាម​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​ដើម្បី​រារាំង​ជនភៀសខ្លួន​មក​ពី​ខាង​មី​យ៉ាន់​ម៉ា បន្ទាប់ពី​មានជនស៊ីវិលនិង​ប៉ូលិស​មី​យ៉ាន់​ម៉ា​​មួយចំនួន​បាន​ឆ្លងកាត់​ព្រំដែន​ចូលមកទឹកដីឥណ្ឌាដើម្បី​គេចវេះ​មិន​អនុវត្ត​បទបញ្ជា​ពី​ក្រុម​យោធា​ដែល​កំពុងកាន់​អំណាច​នៅ​ទីនោះ​។​
- Advertisment -

Most Popular