ដោយៈមុនីរ័ត្ន/ភ្នំពេញៈស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួនបួនរូបកាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២១ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងស្រុកនិងការជំនុំជម្រះក្តីនៅកម្ពុជា។ទស្សនៈផ្ទាល់ខ្លួនរបស់ពួកគាត់ដែលផ្ទុយសម្តីខ្លួនឯង។ជ្រើសតែមួយជ្រុងនិងធ្វើនយោបាយូបនីយកម្ម ព្រមទាំងមិនយកចិត្តទុកដាក់លើការពិតជាក់ស្តែង បានធ្វើឱ្យសាធារណជនមានការយល់ច្រឡំពីត្រូវទៅជាខុស។
ចំណុចសំខាន់ៗមួយចំនួន ក្នុងចំណោមជាច្រើន ដែលស្ថានបេសកកម្មអចិន្ត្រៃយ៍បានលើកយកលាតត្រដាងរួមានមានៈ
ទី១. អ្នករាយការណ៍ពិសេសចំនួនបួនរូប ដែលបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ បានតាំងខ្លួនជាចៅក្រម អារកាត់កិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។ អ្នករាយការណ៍ពិសេសត្រូវបំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការ សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេសៗ ដែលបានគូសបញ្ជាក់អំពីសារសំខាន់នៃការគោរពបទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការ សហប្រជាជាតិ។
ទី២. លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ហាក់ភ្លេចថា លោកស្រីផ្ទាល់ធ្លាប់បានថ្លែងថ្កោលទោស លោក សម រង្ស៊ីនៅក្នុងក្រុមប្រឹក្សា សិទ្ធិមនុស្សកាលពីឆ្នាំ២០១៩ចំពោះសម្តីបរិហារកេរ្តិ៍និងញុះញង់ឱ្យផ្តួលរំលំរដ្ឋាភិបាលជ្រើសតាំងដោយពលរដ្ឋកម្ពុជាតាមរយៈការបោះឆ្នោត។ បទល្មើស ដូចគ្នានេះហើយ ដែលលោក សម រង្សី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។តុលាការកម្ពុជា ធ្វើការជំនុំជម្រះក្តី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសំអាងលើភស្តុតាង រឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីត្រឹមត្រូវរួមទាំង គោរពសិទ្ធិមានមេធាវីការពារ។ ផែនការដ៏គ្រោះថ្នាក់របស់បុគ្គលមួយក្រុមនោះបានញុះញង់កងទ័ព មន្ត្រីរាជការ និងពលរដ្ឋឱ្យផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ និងកៀងគរថវិកា ដើម្បីផ្គត់ផ្គង់កម្លាំងខុសច្បាប់គាំទ្រចលនារបស់ខ្លួន ដែលទង្វើនេះគឺស្មើនឹងការធ្វើរដ្ឋប្រហារ ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ពេលវេលា។ជនល្មើសត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧និងមាត្រា៤៥១នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា។
ទី៣. ការអះអាងថា ការជំនុំជម្រះមិនបានធ្វើឡើងជាសាធារណៈ និងដោយគ្មានវត្តមាន ជនជាប់ចោទបង្ហាញឱ្យឃើញកាន់តែ ច្បាស់ថាអ្នករាយការណ៍ពិសេសទាំងនោះពឹងផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់និងថាអ្នកជំនាញទាំងនោះហាក់មានការយល់ ដឹងតិចតួច ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា។ ការពិតគឺថា មេធាវីការពារជនជាប់ចោទតំណាងអង្គ ទូតបរទេស និងអង្គការសង្គមស៊ីវិលបានមានវត្តមានចូលរួមដោយផ្ទាល់នៅក្នុងបន្ទប់សវនាការដែលនេះបង្ហាញថានីតិវិធីតុលាការបាន ប្រព្រឹត្តទៅដោយមាន ការចូលរួមនិងតម្លាភាពត្រឹមត្រូវ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឱ្យចូលទៅក្នុងបន្ទប់ សវនាការតែងតែជាឆន្ទានុសិទ្ធិរបស់តុលាការដោយពិចារណាលើទំហំជាក់ស្តែងនៃបន្ទប់និងការប្រព្រឹត្តទៅនៃសវនាការប្រកបដោយរបៀបរៀបរយនិងសុវត្ថិភាព។ ការ វាយតម្លៃដោយធ្វេសប្រហែសរបស់អ្នករាយការណ៍ពិសេសនឹងអាចបញ្ចៀសបានប្រសិនបើ ពួកគាត់បានប្រកាន់យកវិធីសាស្ត្រធ្វើការប្រកបដោយយុត្តិធម៌និងស្ថាបនា ជាមួយរាជរដ្ឋាភិបាលមុនពេលពួកគាត់ប្រញាប់ប្រញាល់ ចេញផ្សាយព័ត៌មានខាងលើ ក្រោមហេតុផលគួរឱ្យសង្ស័យ៕សរន