ដោយៈសរិទ្ធ/កណ្តាលៈហ្វេសប៊ុករដ្ឋបាលកណ្តាលនៅថ្ងៃទី៦ខែមីនានេះបានបញ្ជាក់ថាមានកម្មកររោងចក្រនៅខេត្តកណ្តាលចំនួន ៦០នាក់ដែលជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងធ្វើចត្តាឡីស័កនៅបរិវេណវិទ្យាល័យជ័យវរ័ន្មទី៧ ក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានបញ្ជាក់ថាកកាលពីរសៀលថ្ងៃទី៥មីនាអាជ្ញាធរខេត្តកណ្តាលបាន ដាក់មនុស្សជាង៧០០នាក់រួមមានជនជាតិខ្មែរនិងចិនឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយនៅជ្រៃធំស្ថិតនៅស្រុកកោះធំបន្ទាប់ពីរកឃើញជនជាតិចិនម្នាក់បានឆ្លងជំងឺកូវីដ១៩រួចមក។
ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដម្នាក់ ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះ ខណៈមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន៣.៦៦៦នាក់(ស្រី១៧៣២នាក់)ក្នុងនោះបានយកសំណាកទៅធ្វើតេស្តចំនួន២.៩៨៤នាក់(ស្រី៦១៤នាក់)៕សរន