ខែមុន ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន បានចេញបញ្ជារារាំងកុំអោយយោធាមីយ៉ាន់ម៉ាចូលប្រើនិងដកប្រាក់ពីមូលនិធិនានាគ្រប់គ្រងដោយធនាគារអាម៉េរិក។មន្រ្តីរដ្ឋាភិបាលអាម៉េរិកបានបង្កកប្រាក់ប្រមាណ១ពាន់លានដុល្លាររបស់ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលតម្កល់ទុកក្នុងធនាគារកណ្តាលក្រុងញូវយ៉កកាលពីដើមខែមុន នៅពេលប៉ុន្មានថ្ងៃក្រោយយោធាដណ្តើមអំណាច។