Home ព័ត៌មានសំខាន់ៗ អ្នករត់​តាក់ស...

អ្នករត់​តាក់ស៊ី​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​ពីរ​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ខេត្តស្វាយរៀង​ត្រូវបាន​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​

ដោយៈ​ស​រិ​ទ្ធ​/​ស្វាយរៀងៈ​អ្នករត់​តាក់ស៊ី​ដែល​បាន​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​ពីរ​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ខេត្តស្វាយរៀង​ត្រូវបាន​គេ​រកឃើញ​ហើយ​នៅ​ខេត្ត​ព្រះសីហនុ​និង​បាន​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ដែរ​។​

​ប្រភពពី​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦​មីនា​នេះ​ថា​ទាក់ទង​នឹង​អ្នករត់​តាក់ស៊ី​ដែល​យើង​បាន​ស្រាវជ្រាវ​រក​គាត់​ប៉ុន្មាន​ថ្ងៃ​មិនឃើញ​ឥឡូវនេះ​បា​នរក​គាត់​ឃើញ​ហើយដោយ​គាត់​ជា​រត់​តាក់ស៊ី​នៅ​ខេត្ត​ព្រះសីហនុ​។​ខាង​ព្រះសីហនុ​បានផ្តល់​ព័ត៌មាន​មក​ខ្ញុំ​ថា​បាន​ចាប់គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​រួចហើយ​។​

​លោក​បាន​បន្តថា​បុរស​អ្នករត់​តាក់ស៊ី​នោះមាន​ស្រុកកំណើត​ភូមិ​បឹង​អណ្តែង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​។​បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ពោធ​ប្ញ​ស្សី ខាងក្រោយ​វត្ត​ពោធិញាណ រាជធានី​ភ្នំពេញ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ព្រះសីហនុ​។​
លោក​បាន​បន្តទៀតថា​ពាក់ព័ន្ធ​នឹង​ស្ត្រី​វៀតណាម​ពីរ​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​នេះដែរ​ក្រុមការងារ​បាន​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​២៨​នាក់​ក្នុងនោះ​មាន​អ្នករត់​ម៉ូតូ​កង់​បី​ចំនួន​បីនាក់​បាន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុង​បាវិត​និង​បាន​យក​សំណាក​រួចរាល់​។​

​លោក​បាន​បន្ថែមទៀតថា​ចំណែក​ពាក់ព័ន្ធ​ចំនួន​២៥​នាក់​ទៀត​ក្នុងនោះ​មាន​សមត្ថកិច្ច​ចំនួន​ប្រាំពីរ​នាក់​ត្រូវបាន​បញ្ជូន មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​សំណាក់​គ្រូបង្រៀន ក្រុង​ស្វាយរៀង​។​ចំណែកឯ​អ្នក​ផ្សេងទៀត​ដូចជា​ម្ចាស់​ស​ណ្ឋា​រ​គារ បុគ្គលិក​និង​អ្នក​ដែល​លក់ដូរ​នៅ​សណ្ឋាគារ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ហេង ហេង សេរី​រ័ត្ន​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​កន្លងទៅ បុរស​រត់​តាក់ស៊ី​នេះ​បាន​ដឹក​ស្ដ្រី​ជនជាតិ​វៀតណាម​ពីរ​នាក់​មានឈ្មោះ Dinh Thi Xuon Nhi អាយុ​២៧​ឆ្នាំ​និង​ឈ្មោះ Nguyen Ngoc Xia​អាយុ​២៨​ឆ្នាំ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​បាវិត​ក្នុង​គោលបំណង​ទៅ​វៀតណាម តាម​ច្រក​បាវិត​ប៉ុន្តែ​មិនអាច​ទៅបាន​ដោយ​ខ្វះ​ឯកសារ​។​ក្រោយមក​ស្ត្រី​វៀតណាម​ពីរ​នាក់​នេះ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។​បច្ចុប្បន្ននេះ​ពួកគេ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ​៕​សរន​


ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleរដ្ឋបាលកណ្តាល​នៅ​ថ្ងៃទី​៦​ខែមីនា​នេះ​បាន​បញ្ជាក់ថា​មាន​កម្មករ​រោងចក្រ​នៅ​ខេត្តកណ្តាល​ចំនួន ៦០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​បរិវេណ​វិទ្យាល័យ​ជ័យ​វរ័ន្ម​ទី​៧ ក្នុង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​៕
Next articleប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦​មីនា​នេះ​ថា​ទាក់ទង​នឹង​អ្នករត់​តាក់ស៊ី​ដែល​យើង​បាន​ស្រាវជ្រាវ​រក​គាត់​ប៉ុន្មាន​ថ្ងៃ​មិនឃើញ​ឥឡូវនេះ​បា​នរក​គាត់​ឃើញ​ហើយដោយ​គាត់​ជា​រត់​តាក់ស៊ី​នៅ​ខេត្ត​ព្រះសីហនុ​។​ខាង​ព្រះសីហនុ​បានផ្តល់​ព័ត៌មាន​មក​ខ្ញុំ​ថា​បាន​ចាប់គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​រួចហើយ​៕
- Advertisment -

Most Popular