Home ព័ត៌មានសំខាន់ៗ សូម​បើកបរ​ដោយ...

សូម​បើកបរ​ដោយ​ប្រុង​ប្រ​យ័​ត្នៈ​៦៤​ថ្ងៃ​មាន​មនុស្ស​ជាង ៣០០​នាក់​ស្លាប់ និង​របួស​ជាង ៨០០​នាក់

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល ៦៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៥ ខែមីនា​ម្សិលមិញ​មាន​មនុស្ស​ចំនួន ៣១៤​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៨៥២​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៥២៤​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា ដោយឡែក​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៥ ខែមីនា បាន​កើតឡើង​ចំនួន ១៣​លើក ស្លាប់ ៦​នាក់ និង​របួស ១៣​នាក់ ក្នុងនោះ​របួសធ្ងន់ ១០​នាក់ និង​ស្រាល ៣​នាក់​។
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៦៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៥ ខែមីនា យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៥៥.៤០៩​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៤០.៧០៧​គ្រឿង និង​រថយន្ត​ចំនួន ១៤.៧០២​គ្រឿង (​រថយន្ត​តូច ១១៩៤២​គ្រឿង និង​ធំ ២៧៦០​គ្រឿង​)៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular