Home ព័ត៌មានអន្តរជាតិ អាម៉េរិក​រារា...

អាម៉េរិក​រារាំង​មិនអោយ​យោធា​មី​យ៉ាន់​ម៉ា ដក​ប្រាក់​១​ពាន់​លាន​ដុល្លារ​ចេញពី​គណនី​នៅ​ញូវយ៉ក​ក្រោយ​រដ្ឋប្រហារ​

ប្រែ​សម្រួលៈ​វាសនា​/​ញូវយ៉ក​៖ ខែ​មុន ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិនបាន​ចេញ​បញ្ជារារាំ​ង​កុំអោយ​យោធា​មី​យ៉ាន់​ម៉ា​ចូល​ប្រើ​និង​ដក​ប្រាក់​ពី​មូលនិធិ​នានា​គ្រប់គ្រង​ដោយ​ធនាគារ​អាម៉េរិក​។​ជា​លទ្ធ​​ផល មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក​បាន​បង្កក​ប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​របស់​ក្រុម​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ដែល​តម្កល់​ទុក​ក្នុង​ធនាគារ​កណ្តាល​ក្រុង​ញូវយ៉ក​កាលពីដើម​ខែ​មុន​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​​ក្រោយ​យោធា​ដណ្តើម​អំណាច​។​

​ចំណាត់ការ​នេះ​កើត​ឡើង​បន្ទាប់ពី​យោធា​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត និង​ចាប់ឃុំខ្លួន​មន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​។​

​យោង​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​៣​នាក់ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​ថា ធនាគារ​កណ្តាល​មី​យ៉ាន់​ម៉ា​បាន​ព្យាយាម​ផ្ទេរ​ប្រាក់​ទាំងនេះ​នៅ​ថ្ងៃ​០៤​កុម្ភៈ នៅ​៣​ថ្ងៃក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ​។​​តែ​សំណើ​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បិទ​ជា​ស្វ័យប្រវត្តិ ដោយសារ​មី​យ៉ាន់​ម៉ា​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​«​បញ្ជី​ប្រផេះ​»​រួចជាស្រេច​របស់​ក្រុមការងារ​ចំណាត់ការ​ហិរញ្ញវត្ថុ​អន្តរជាតិ ដោយសារ​តែ​ការព្រួយបារម្ភ​អំពី​ការលាង​​លុយ​។​

​មី​យ៉ាន់​ម៉ា ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​នេះ ដោយសារតែ​មាន​ការបា​រម្ភថា លុយ​បាន​មក​ពី​ការជួញដូរ​ថ្នាំញៀន ត្រូវបាន​លាង​សម្អាត​តាមរយៈ​ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស​នេះ​។​

​បន្ទាប់ពី​មាន​ចំណាត់ការ​បង្ការ​បែប​នេះ​ជា​មុន ពួក​មន្ត្រី​អាម៉េរិក​បាន​បិទ​ដំណើរការ​ជួញដូរ​ប្រាក់ ដោយ​រារាំង​មិន​អោយ​មី​យ៉ាន់​ម៉ា​ចូល​ប្រើ​មូលនិធិ​ក្នុង​ធនាគារ​អាម៉េរិក​ក្រោយពី​លោកបៃ​ដិន​ចេញ​បញ្ជា​​កាលពី​ថ្ងៃ​១០​កុម្ភៈ អោយ​បង្កក​គណនី​ធនាគារ​មី​យ៉ាន់​ម៉ា​ទាំងអស់​នៅ​អាម៉េរិក​។​

​សូមបញ្ជាក់​ថា ក្រៅពី​អាម៉េរិក ប្រទេស​ជាច្រើន​ទៀត រួម​មាន​កាណាដា អង់គ្លេស​និង​សហភាព​អឺរ៉ុប បាន​ចេញ​ទណ្ឌកម្ម​ប្រឆាំង​យោធា​មី​យ៉ាន់​ម៉ា​ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​០១​កុម្ភៈ​៕

​បៃ​ដិន ចេញ​បញ្ជា​អោយ​បញ្ឈប់​ការជួញដូរ​ហិរញ្ញវត្ថុ​ជាមួយ​ធនាគារ​មី​យ៉ាន់​ម៉ា ក្រោយ​រដ្ឋប្រហារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular