Home ព័ត៌មានសំខាន់ៗ គម្រោង​ស្ថាបន...

គម្រោង​ស្ថាបនា​មហាវិថី​៣០​ម៉ែត្រ​ដល់​ចូលដល់​ដំណាក់កាល​ធ្វើ​សួន​នៅ​កណ្តាល​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈគម្រោង​សាងសង់​មហាវិថី​៣០​ម៉ែត្រ​ចូលដល់​ដំណាក់កាល​ក្រាល​ស្មៅ​ជប៉ុន​នៅលើ​សួន​ពុះ​ចែក​ទ្រូង​មហាវិថី​នេះ បន្ទាប់ពី​ការសាងសង់​ផ្លូវ​នេះ សម្រេចបាន​ប្រមាណ​ជា​៧០​ភាគរយ​នៃ​គម្រោង​រួចមក​។​

លោក​សំ​សាមុត​ប្រធាន​អង្គភាព​សួនច្បារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៦​ខែមីនា​ថា​សួនច្បារ​ពុះ​ចែក​ទ្រូង​មហាវិថី​៣០​ម៉ែត្រ​ចាប់ពី​ផ្លូវ​លេខ​១០០៣​ដល់​ផ្លូវ​ចូល​ទីក្រុង​រណប​ហ្ក្រេ​ន​ភ្នំពេញ​អន្តរជាតិ​(​មុខក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថ្មី​ដែល​កំពុង​សាងសង់​) ចូលដល់​វគ្គ​ធ្វើ​សួន​ដាំ​ស្មៅ​និង​ផ្កា​ហើយ​។​
ប្រធាន​អង្គភាព​ដដែល​ឱ្យដឹងទៀតថា សួន​មាន​ទទឹង​២​ម៉ែត្រ​នេះ ចាប់ផ្តើម​ដាំ​ស្មៅ​ជប៉ុន​នៅ​ដើម​សប្តាហ៍​ក្រោយ ដោយ​ពេលនេះ​បានធ្វើ​ដី​ជិត​រួចរាល់​ហើយ​។ ក្រៅពី​ដាំ​ស្មៅ គឺ​ដាំ​ផ្កា​។ ឯ​គ្រឹះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នេះ​ក៏​គេ​បានរៀបចំ​រួច នៅតែ​ដល់​ថ្ងៃ​ដំឡើង​បង្គោល​និង​ចាប់​ខ្សែ​បំពាក់​អំពូល​នៅ​សប្តាហ៍​ក្រោយ​ដែរ ធ្វើយ៉ាងណា​ឱ្យ​កំណាត់​ផ្លូវ​ខាងលើនេះ​រួចរាល់ នៅក្នុង​ខែមីនា​មុន​ថ្ងៃ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថ្មី​នៅ​ដើមខែ មេសា​ខាងមុខ​។​

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​និយាយ​ឱ្យដឹង​កាលពីពេល ថ្មីៗ​កន្លងទៅនេះ​ថា ការសាងសង់​មហាវិថី​៣០​ម៉ែត្រ សម្រេច​លទ្ធផល​បាន​ជាង ៧០​ភាគរយ​នៃ​គម្រោង​ហើយ ។ ជា​មហាវិថី​ធំ​ទូលាយ​មាន​លូបង្ហូរទឹក​នៅ​សងខាង ។​មាន​សួនច្បារ​និង​ភ្លើង​បំភ្លឺ​ផ្លូវ​ចំ​កណ្តាល ដែលជា​មហាវិថី​កើតចេញពី​ការចូលរួមចំណែក​រប​ស់​អ្នកឧកញ៉ា លោក​ឧកញ៉ា​លើ​ផ្នែក​ថិ​វ​កា ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​រំលឹក​ឱ្យដឹងថា​មហាវិថី​៣០​ម៉ែត្រ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់ ជា ផ្លូវការ​កាលពី​ថ្ងៃទី​៧ ខែកញ្ញា​ឆ្នាំ ២០២០​ក្រោម​គំនិត ផ្តួចផ្តើម​របស់លោក ឃួ ង ស្រេង អភិបាល រាជធានី​ភ្នំពេញ​ដោយមានការគាំទ្រថវិកា​ពី សប្បុរសជន ដែល ជា ម្ចាស់ បុរី នៅ អម សងខាង មហាវិថី នេះ គឺ ចាប់ពី បុរី អង្គរ​ភ្នំពេញ ទៅដល់ មហាវិថី ឈ្នះ ឈ្នះ ។

​មហាវិថី​៣០​ម៉ែត្រ ថ្មី នេះ មាន ប្រវែង ៥.៨៦០ ម៉ែត្រ ទទឹង​៣០​ម៉ែត្រ នៅក្នុង​គម្រោង ដែល កំពុង អនុវត្ត ត្រូវ ចាក់ បេតុង ឆ្អឹង ដែក កម្រាស់ ០,២០​ម៉ែត្រ ចិញ្ចើម ផ្លូវ​ម្ខាង​២​ម៉ែត្រ​មាន លូ នៅ សងខាង​ដោយ ម្ខាង ទំហំ​០,៨០​ម៉ែត្រ មាន សួនច្បារ នៅ កណ្តាល ២​ម៉ែត្រ​ជាមួយនឹង​បង្គោល ភ្លើង បំភ្លឺ ផ្លូវ សាច់ ផ្លូវ ម្ខាង​១២​ម៉ែត្រ មាន ភ្លើង ស្តុ​ប​៤​កន្លែង​និង ទទួលខុសត្រូវ​សាងសង់ ដោយ​ក្រុមហ៊ុន ជីបម៉ុង​គ្រោង​សាងសង់​ឱ្យ​រួចរាល់​ក្នុង​រយៈពេល ៦ ខែ​បន្ទាប់​ពីថ្ងៃ បើក​ការដ្ឋាន​កាលពី​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular