Home កម្សាន្ត ទូរទស្សន៍ CBS...

ទូរទស្សន៍ CBS បង់លុយ​ដល់​លោកស្រី​វីន​ហ្វេ ៩ លាន​ដុល្លារ​ដើម្បី​ផ្សាយ​បទសម្ភាសន៍​ដ៏​កក្រើក​ជាមួយ​ព្រះ​នាង​មេហ្គា​ន​និង​ព្រះអង្គ​ម្ចាស់ហារី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទូរទស្សន៍ CBS បង់ប្រាក់ ៩​លាន​ដុល្លារ​ដល់​លោកស្រី អប់​ប្រា វីន​ហ្វ្រេ ដើម្បី​ចាក់​ផ្សាយ​បទសម្ភាសន៍​ដ៏​កក្រើក​របស់​លោកស្រី​ជាមួយ​ព្រះ​នាង​មេហ្គា​ន ម៉ា​កិល​និង​ព្រះអង្គម្ចាស់​ហារី ដែល​គេ​រំពឹង​ទ្រង់​ទាំង​ពីរ​ទម្លាយ​រឿងរ៉ាវ​ខ្ទេច​គ្មាន​សល់​អំពី​ការចាកចេញ​យ៉ាង​ភ្ញាក់ផ្អើល​ពី​គ្រួសារ​រាជវង្ស​អង់គ្លេស​។​

​បណ្តាញ​ទូរទស្សន៍​នេះ​បាន​បង់​ថ្លៃ​អាជ្ញាប័ណ្ណ​ចន្លោះ​ពី ៧ ទៅ ៩ លាន​ដុល្លារ​ឱ្យទៅ​ក្រុមហ៊ុន Harpro Productions របស់​លោកស្រី​វីន​ហ្វ្រេ​ដើម្បី​សិទ្ធិ​ផ្សាយ​កិច្ចសម្ភាសន៍​ជាមួយ​ទ្រង់​ទាំងពីរ​។​

​បទសម្ភាសន៍​នេះ​នឹង​កើប​លុយ​ធំ​ខណៈ​មនុស្ស​រាប់លាន​នាក់​រំពឹង​ទស្សនា​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ចង់ដឹង​ភាព​តានតឹង​រវាង​ទ្រង់​ទាំង​ពីរ​និង​រាជវាំង​អង់គ្លេស ដែល​កំពុង​ក្តៅគគុក​។​

​ឈុត​ខ្លីៗ​នៅ​សប្តាហ៍​នេះ​បង្ហើប​ឱ្យដឹងថា ព្រះ​នាង​មេហ្គា​ន​បានចោទប្រកាន់​រាជវ​ង្សា​នុវ​ង្ស​និយាយ​ភូតកុហក​អំពី​ទ្រង់​ទាំងពីរ ខណៈ​ព្រះ​នាង​សំដៅទៅ​វាំង​អង់គ្លេស​ថា “​ក្រុមហ៊ុន​”​និង​ស្តីបន្ទោស​ក្រុម​​គ្រួសារ​របស់​ស្វាមី​ទ្រង់​ជា​អ្នកជំរុញ​ឱ្យ​ពួក​ទ្រង់​និយាយ​រឿង​បែបនេះ​ចេញមក​។​

​ការទម្លាយ​រឿងនេះ​កើតឡើង​ខណៈ​រាជវាំង​បាក់​ឃី​ង​ហែម​នៅ​សប្តាហ៍​នេះ​បាន​បើក​ការស៊ើបអង្កេត​ការចោទប្រកាន់​ថា​ព្រះ​នាង​មេហ្គា​ន​បាន​សម្លុត​កំហែង​បុគ្គលិក​វាំង បណ្តេញ​បរិវារ​ពីរ​នាក់ និង​បង្ក​ការ​​ឈឺចាប់​ផ្លូវ​អារម្មណ៍​លើ​ជំនួយការ​របស់​ទ្រង់​៕

​ទូរទស្សន៍ CBS បង់លុយ​ដល់​លោកស្រី​វីន​ហ្វេ ៩ លាន​ដុល្លារ​សម្រាប់​កិច្ចសម្ភាសន៍​ជាមួយ​ព្រះ​នាង​មេហ្គា​ន​និង​ព្រះអង្គ​ម្ចាស់ហារី សម្រាប់​ការទម្លាយ​រឿងរ៉ាវ​ក្នុង​វាំង​អង់គ្លេស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular