Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឃាត់រថយន្តធុន...

ឃាត់រថយន្តធុនធំនិងរថយន្តដឹកសំពីងសំពោងយកមកចាត់វិធានការតាមច្បាប់

ដោយ:គ្រញូង/បាត់ដំបង:កាលពីព្រឹកថ្ងៃទី៦ខែមីនាលោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានដឹកនាំកងកម្លាំងនគរបាលចរាចរណ៍ ចុះឃាត់រថយន្តធុនធំជាប្រភេទដឹកទំនិញ ដែលបើកបរល្មើសផ្លាកសញ្ញាហាម ចូលក្រុង និង រថយន្តដឹកទំនិញសំពីង សំពោងយកមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

គួរបញ្ជាក់ថាក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានចុះប្រតិបត្តិការឃាត់រថយន្តដែលដឹកសំ ពីង សំពោង រថយន្តដឹកទំនិញធុនធំបើកបរល្មើសនឹងស្លាកសញ្ញាដែលហាមឃាត់ចំពោះការចរាចរណ៍លើផ្លូវដែល បានហាមឃាត់បានចំនួន២លើកមកហើយ ៕/PC

នគរបាលចរាចរណ៍ផ្លូវគោកខេត្តចុះឃាត់រថយន្តធុនធំនិងរថយន្តដឹកសំពីងសំពោងយកមកចាត់វិធានការតាមច្បាប់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular