Home ព័ត៌មានសំខាន់ៗ កូន​ខ្លាត្រី​...

កូន​ខ្លាត្រី​ពីរ​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ​

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈប្រភព​ក្រសួងបរិស្ថាន​នៅថ្ងៃនេះ​បាន​បញ្ជាក់ថា មន្ទីរ​បរិស្ថាន​ខេត្ត​រតនគីរី ជួយសង្គ្រោះ​កូន​ខ្លាត្រី​ពីរ​ក្បាល​។​​មន្ត្រី​ការិយាល័យ​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគីរី នៅ​ថ្ងៃទី​៦ ខែមីនា បានប្រគល់​កូន​ខ្លាត្រី​ចំនួន​ពីរ​ក្បាល ជូន​លោក នី ម៉ា​រ៉ែ​ន តំណាង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (Birdlife international) ប្រចាំ​នៅ​ខេត្តរតនគិរី ដើម្បី​យកទៅជួយ​សង្គ្រោះ ស្តារនីតិសម្បទា និង​ប្រលែង​ចូល​ព្រៃ​ធម្មជាតិ​វិញ ។​

​ប្រភព​ដដែល​រំលឹកថា កាលពី​ថ្ងៃទី​៥ ខែមីនា លោក វិ​រៈ​សេនីយ៍ ត្រី និ​ន ណា នាយប៉ុស្តិ៍ អូរ​សេដ្ឋី ៧០៧ វីរៈ​ការពារ​ព្រំដែន​គោក ៦០៣​បានប្រគល់​កូន​ខ្លាត្រី​ចំនួន​ពីរ​ក្បាល​ជូន​លោក​ថុ​ន​ស៊ូ​ខុន​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគីរី​ដើម្បី​ជួយសង្គ្រោះ​លែង​ទៅក្នុង​ព្រៃ​ធម្មជាតិ​។​កូន​ខ្លាត្រី​ទាំងពីរ​ក្បាល​នេះ​ត្រូវបាន​អ្នកភូមិ​តាំង​ជិ ឃុំ​ញ៉ា​ង​ស្រុក​អណ្តូង​មាស​ចាប់បាន​ក្បែ​ចម្ការ​របស់គាត់​បានមក​ប្រគល់ជូន ប៉ុស្តិ៍នគរបាល​លេខ ៧០៧ កាលពីពេល​ថ្មីៗ​កន្លងទៅ​។​

នេះ​គឺជា​សកម្មភាព​ដ៏​ល្អ​មួយ​ក្នុងការ​ជួយសង្គ្រោះ​សត្វព្រៃ​ក៏ដូចជា​ការថែរក្សា​ធនធានធម្មជាតិ​របស់​ប្រទេស​ផងដែរ​៕​srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular