ដោយៈប.ខុន/ភ្នំពេញៈគម្រោងការស្តារអូរប្រឡាយចំនួន៥ខ្សែនិងសាងសង់អាងចម្រោះទឹកកខ្វក់ចំនួនពីរនៅក្រុងព្រះសីហនុនឹង រួចរាល់នៅដំណាច់ខែមីនានេះ។ មានការរំពឹងថាការជន់លិចដោយទឹកភ្លៀងក្នុងក្រុងព្រះសីហនុនឹងត្រូវបានកាត់បន្ថយជា មួយនឹងទឹកកខ្វក់ចូលសមុទ្រក៏ត្រូវបានកាត់បន្ថយដែរ។
លោកបុរីវង្សសានិត្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាកាលពីថ្ងៃទី៥ខែមីនាថាគម្រោងស្តារអូរប្រឡាយចំនួនប្រាំខ្សែនខេត្ត ព្រះសីហនុមកដល់ពេលនេះ(៥ខែមីនា) សម្រេចបានលទ្ធផល៩៥ភាគរយនៃគម្រោងហើយ។ ឯការងារសាងសង់អាងចម្រោះទឹកកខ្វក់ គឺអនុវត្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ ឆ្នេរសមុទ្រកម្ពុជាគិតត្រឹមថ្ងៃទី៤ខែមីនាកន្លងទៅ ការសាងសង់អាងចម្រោះទឹក កខ្វក់ទីមួយ.សម្រេចបានលទ្ធផល៦៦ភាគរយ,អាងចម្រោះទីពីរ.បាន៧៦ភាគរយ ជា រួមការងារសាងសង់អាងចម្រោះទឹកកខ្វក់ទាំងពីរនេះអាចរួចរាល់នៅដំណាច់ខែមីនានេះ។
គម្រោងស្តារអូរ ប្រឡាយចំនួន៥ខ្សែនៅក្រុងព្រះសីហនុ បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩ បន្ទាប់ពីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩រួចមក។ អូរប្រឡាយចំនួន៥ខ្សែដែលត្រូវកាយស្តារនេះរួមមា ន អូរឈើទាល, អូរម៉ារីអូ, អូរសំ អាត,អូរអណ្តូងអ៊ុនតាក់និងអូរស្ពានឆេះប្រមានវែងសរុប២៥.៩៦៧ម៉ែត្រ ស្ថិតនៅ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរនិយាយឱ្យដឹងថាក្រុងព្រះសីហនុកន្លងទៅ ពេលមានភ្លៀងធ្លាក់ដោយគំហុក ដល់កម្រិត៥០មីលីម៉ែត្រក្នុងរយៈពេលមួយម៉ោង គឺត្រូវរងការលិចលង់ធ្ងន់ ធ្ងរ និងដក់ត្រាំច្រើនថ្ងៃដោ យសារអូរប្រឡាយគោករាក់និងរួមតូច ។ ការគោរាក់ ដោយសារដីហូរមកពីតំបន់ ភ្នំដែលកំពុងមានការសាងសង់ច្រើននិងរួមតូច ដោ យ សារការសាងសង់សំណង់ មិនរៀបរយនៅលើមាត់អូរប្រឡាយទាំងនោះ។
នៅពេលនេះប្រឡាយអូរត្រូវបានកាយស្តារនិងពង្រីកតម្រង់មុខទឹកជាមួយការដកចេញសំណង់មិនរៀបរយនៅក្នុងអូរនិងប្រឡាយ។នៅក្នុងពេលជាមួយគ្នានេះក៏មានគម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ផងដែរដែលនាំឱ្យគេរំពឹងថាការជន់លិចដោយទឹកភ្លៀងនៅក្រុងព្រះសីហនុនឹងត្រូវបានកាត់បន្ថយនៅក្នុង ពេលបន្ទាប់ពីនេះ៕សរន