Home ព័ត៌មានសំខាន់ៗ ដំឡូង​មី​កំពុ...

ដំឡូង​មី​កំពុង​សម្រុក​នាំចេញ​ទៅកាន់​ប្រទេស​ថៃ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ខេត្ត​ជាប់​នឹង​ព្រំដែន​ថៃ ដូចជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង បាត់ដំបង​ជាដើម​បាន​អះអាងថា ដំឡូង​មី​កំពុង​សម្រុក​នាំចេញ​ទៅ​ប្រទេស​ថៃ ។

ដំណាំដំឡូងមីនៅខេត្តឧត្តរមានជ័យ(រូបថតមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ)

​មន្ត្រី​មន្ទីរ​នៃ​ខេត្ត​ទាំងពីរ​បាន​អះអាង​នៅ​ចុង​សប្ដាហ៍​នេះ​ថា​ការនាំចេញ​ចំណិត ដំឡូង​មី​ស្ងួត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តាម​ច្រក​អូរ​ស្មាច់​ឆ្ពោះទៅកាន់​ប្រទេស​ថៃ​តាម​រថយន្ត​គឺមាន ចំនួន ៧៩ គ្រឿង ស្មើ​និង ២.២១២ តោន​។ ដោយឡែក​មន្ទីរ​កសិក​ម្ម​ខេត្ត​បាត​ដំបង​ក៏បាន​រាយការណ៍​ថា តាម​ច្រក​អន្តរជាតិ​ភ្នំ​ដី ស្រុក​សំពៅ​លូន ។​នៅ​ថ្ងៃ​ដដែល​(៤​មីនា​)​ដំឡូង​មី​ក្រៀម​សរុប​ចំនួន ៤.២០០​តោន ដែល​តម្លៃ​នៅ​មាត់ច្រក​ប្រាំបី​សែន​រៀល​ក្នុង​មួយ​តោន ត្រូវបាន​នាំចេញ ។

​គួររំលឹកថា នៅក្នុង​រយៈពេល ២ ខែ​ដើមឆ្នាំ នេះ កម្ពុជា​បាន​នាំចេញ ដំឡូង​មី​ក្រៀម​មាន​ចំនួន​សរុប ៨០២.៤៥១,៥៦ តោន និង ដំឡូង​មី​ស្រស់​មាន​ចំនួន ១៥៤.៧៥០ តោន​៕​សរន​

ដំណាំដំឡូងមីនៅខេត្តឧត្តរមានជ័យ(រូបថតមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ)

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleកងកម្លាំង​មី​យ៉ាន់​ម៉ា បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​គ្រាប់បែក ក្រោយ​តំណាង​សហប្រជាជាតិ​អំពាវ​អោយ​ចាត់វិធានការ​
Next articleមន្ត្រី​មន្ទីរ​នៃ​ខេត្ត​ឧត្ដរមានជ័យនិងបាត់ដំបងបាន​អះអាង​នៅ​ចុង​សប្ដាហ៍​នេះ​ថា​ការនាំចេញ​ចំណិត ដំឡូង​មី​ស្ងួត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តាម​ច្រក​អូរ​ស្មាច់​ឆ្ពោះទៅកាន់​ប្រទេស​ថៃ​តាម​រថយន្ត​គឺមាន ចំនួន ៧៩ គ្រឿង ស្មើ​និង ២.២១២ តោន​។ ដោយឡែក​មន្ទីរ​កសិក​ម្ម​ខេត្ត​បាត​ដំបង​ក៏បាន​រាយការណ៍​ថា តាម​ច្រក​អន្តរជាតិ​ភ្នំ​ដី ស្រុក​សំពៅ​លូន ។​នៅ​ថ្ងៃ​ដដែល​(៤​មីនា​)​ដំឡូង​មី​ក្រៀម​សរុប​ចំនួន ៤.២០០​តោន ដែល​តម្លៃ​នៅ​មាត់ច្រក​ប្រាំបី​សែន​រៀល​ក្នុង​មួយ​តោន ត្រូវបាន​នាំចេញ ៕
- Advertisment -

Most Popular