មន្ត្រីមន្ទីរនៃខេត្តឧត្ដរមានជ័យនិងបាត់ដំបងបានអះអាងនៅចុងសប្ដាហ៍នេះថាការនាំចេញចំណិត ដំឡូងមីស្ងួត នៅខេត្តឧត្តរមានជ័យតាមច្រកអូរស្មាច់ឆ្ពោះទៅកាន់ប្រទេសថៃតាមរថយន្តគឺមាន ចំនួន ៧៩ គ្រឿង ស្មើនិង ២.២១២ តោន។ ដោយឡែកមន្ទីរកសិកម្មខេត្តបាតដំបងក៏បានរាយការណ៍ថា តាមច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន ។នៅថ្ងៃដដែល(៤មីនា)ដំឡូងមីក្រៀមសរុបចំនួន ៤.២០០តោន ដែលតម្លៃនៅមាត់ច្រកប្រាំបីសែនរៀលក្នុងមួយតោន ត្រូវបាននាំចេញ ៕
