ដោយៈ ជា សីហៈ/ភ្នំពេញៈ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបងបានអះអាងថា ច្រកពីរដែលជាប់នឹងប្រទេសថៃនៅក្នុងទឹកដីខេត្តបាត់ដំបងកំពុងតែមមាញឹកនៅក្នុង ការនាំចេញផលិតផលកសិកម្ម កម្ពុជា ។
ច្រកដូង ខេត្តបាត់ដំបង(រូបបឯកសារ)
ប្រភពដដែលបានអះអាងថា ច្រកអន្តរជាតិភ្នំដីស្រុកសំពៅលូនកាលពីថ្ងៃទី៤ ខែ មីនាកន្លងទៅបាននាំចេញ ដំឡូងមីក្រៀមសរុបចំនួន ៤.២០០តោន ដែលតម្លៃនៅមាត់ច្រកប្រាំបីសែនរៀលក្នុងមួយតោន និងនៅច្រកអន្តរជាតិដូង នៅស្រុកកំរៀងគឺបាននាំចេញ ស្វាយស្រស់សរុបចំនួន៧៩តោន តម្លៃប្រាំសែនរៀលក្នុងមួយតោន។
អាជ្ញាធរកម្ពុជានិង ថៃបានប្រកាសដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬ គីឡូ ១៣ ស្ថិត ក្នុង ស្រុសំពៅលូន ខេត្តបាត់ដំបង ឈមគ្នា នឹង ស្រុកក្លងហាត ខេត្តស្រះកែវ ប្រទេសថៃឲ្យទៅជាច្រកព្រំដែនអន្ដរជាតិកាលពីពេលកន្លងទៅនេះ។ ដោយឡែកច្រកដូង គឺជាច្រកអន្តរជាតិមួយដែលមាននៅក្នុងខេត្តជាប់នឹង ស្រុកបានឡឺម ខេត្តចន្ថាបុរី របស់ប្រទេសថៃ ៕សរន
ច្រកភ្នំដី ខេត្តបាត់ដំបង(រូបបឯកសារ)