ដោយ: ភ្នំខៀវ/ប៉ៃលិន: ជនចាស់ជរាគ្មានទីពឹងជិត ៧០នាក់ក្នុងខេត្តប៉ៃលិនបានទទួលថវិការឧបត្តម្ភទ្រទ្រង់សុខភាពពីអាជ្ញាធរខេត្ត។
ក្នុងឱកាសសំណេះសំណាលនៅថ្ងៃទី ៦ ខែមីនានេះ លោកស្រី បាន ស្រី មុំ អភិបាលខេត្តប៉ៃលិនបានលើកឡើងថាការផ្តល់មូលនិធិប្រចាំខែដល់តាយាយចាស់ព្រឹទ្ធាចារ្យគ្មានទីពឹងនេះជាការចូលរួមចំណែកដោះស្រាយជីវភាពនិងទ្រទ្រង់សុខភាពប្រចាំថ្ងៃឲ្យបានធូស្បើយបានមួយកម្រិតទប់ទល់នឹងជំងឺផ្សេងៗ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារផ្តល់មូលនិធិជនចាស់ជរាដល់ចាស់ជរាគ្មានទីពឹងក្នុងប៉ៃលិន ( រូប:ភ្នំខៀវ )
លោកស្រីប្រធានបានបញ្ជាក់ថា មូលនិធិខាងលើនេះបង្កើតឡើងក្នុងគោលបំណងនិងទិសដៅជួយដល់មនុស្សចាស់ជរាគ្មាន ទីពឹងដែលឋិតក្នុងជីវភាពខ្សត់ខ្សោយពិសេសមនុស្សចាស់ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅហើយមិនមានលទ្ធភាពទៅប្រកបមុខរបរឆ្ងាយជិតបានដើម្បីចិញ្ជឹមជីវិតក៏ជាផ្នែកមួយជួយលើកកម្ពស់កម្រិតជីវភាពនិងការបំប៉នថែរទាំសុខភាពជាសំខាន់ផងដែរដោយមិនប្រកាន់បក្ខពួកនិន្នាការនយោបាយអ្វីឡើយ
ជំនួយឧបត្ថម្ភប្រចាំខែនេះដែរបានផ្តល់ដល់លោកយាយ លោកតា ចាស់ជរា សរុបចំនួន ៦៨នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល មីមួយកេស និងអាវរងារម្នាក់មួយ៕សរន