ប្រែសម្រួល : កញ្ញាដាលីស ៖ លោកនីកូឡាស ខេច អាយុ ៥៦ ឆ្នាំបានរៀបការជាលើកទី៥ ជាមួយមិត្តស្រីអាយុ ២៦ ឆ្នាំឈ្មោះរីកូ ស៊ីបាតា ក្នុងពិធីតូចមួយនៅទីក្រុងឡាសវេហ្គាសកន្លែងដែលអតីតភរិយានិងកូនប្រុសរបស់គាត់ក៏បានចូលរួមក្នុងពិធីដែរ។
តារាសម្តែងជ័យលាភីពានរង្វាន់អូស្ការរូបនេះបានរៀបការជាមួយតារាស្រីស៊ីបាតាក្នុងពិធីមង្គលការតូចយ៉ាងស្និទ្ធស្នាលនៅសណ្ឋាគារកាស៊ីណូវីនក្នុងទីក្រុងឡាសវេហ្គាសតាំងពីថ្ងៃទី ១៦ ខែកុម្ភៈមកម្ល៉េះ ដោយជ្រើសយកកាលបរិច្ឆេទត្រូវនឹងថ្ងៃកំណើតរបស់ឪពុកស្លាប់ទៅរបស់កូនកំលោះ។
លោកខេក ដែលអាពាហ៍ពិពាហ៍ទីបួនរបស់គាត់ជាមួយលោកស្រី អេរីកា កយកេ បានបញ្ចប់បន្ទាប់ពីរយៈពេលត្រឹមតែ ៤ ថ្ងៃក្នុងឆ្នាំ ២០១៩ បានបញ្ជាក់អំពីពិធីមង្គលការនេះកាលពីថ្ងៃសុក្រទី៥មីនា ហើយនិយាយថា ប្តីប្រពន្ធនេះរីករាយនឹងមង្គលការដែលទើបតែរៀបចំរួច។
លោកបានប្រាប់វេបសាយ DailyMail.com នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជាការពិត ហើយយើងរីករាយណាស់”។
កូនក្រមុំស្លៀកពាក់ឈុតប្រណៃណីជប៉ុនគីម៉ូណូពណ៌ខ្មៅចាក់ដោយដៃ។ នាងមានអាយុប្អូនលោកខេច ៣០ ឆ្នាំ និង អាយុ៤ឆ្នាំ តិចជាងកូនដំបូងរបស់លោកខេច ឈ្មោះ វេស្តុន ខេច៕
លោកខេចនិងនាងរីកូរៀបការនឹងគ្នាកាលពីថ្ងៃទី១៦កុម្ភៈនៅឡាសវេហ្គាស