ដោយៈរ៉ាម៉ន/ភ្នំពេញៈទីតាំងអ៊ីនធឺណិតបង្កប់ល្បែងភ្នាល់បាល់តាមអនឡាញមួយកន្លែងត្រូវបានអាជ្ញាធរខណ្ឌទួលគោកធ្វើការបង្ក្រាបជាក់ស្តែងដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់(ស្រី០៥នាក់)និងដកហូតសម្ភារកុំព្យូទ័រមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមីនានៅផ្ទះលេខ២៦១AE0 មហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ភូមិ១សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។នៅមុនពេលឈានដល់ការចុះបង្ក្រាបជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេត ច្បាស់លាស់ថា ពិតជាមានល្បែងភ្នាល់បាល់មែននោះ ទើបលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពសហការជាមួយសង្កាត់និងប៉ិស្តិ៍រដ្ឋបាល ចុះបង្ក្រាបទីតាំងខាងលើតែម្តង ៕សរន