Home ព័ត៌មានអន្តរជាតិ ស្ត្រី​ចាស់​ជ...

ស្ត្រី​ចាស់​ជាង​គេ​លើ​លោក អាយុ​១១៨ ឆ្នាំ​នឹង​កាន់​ភ្លើង​គប់​អូឡាំពិក​ក្រុង​តូ​ក្យូ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មនុស្ស​វ័យ​ចំណាស់​ជាង​គេ​នៅលើ​ពិភពលោក​នឹង​កាន់​ភ្លើង​គុប​អូឡាំពិក​ចម្ងាយ ១០០ ម៉ែត្រ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែ​ឧសភា​ខាងមុខ​នេះ​នៅពេល​ព្រឹត្តិការណ៍​ប្រកួត​​ដែល​បាន​ពន្យារ​ដោយសារ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​នេះ ចាប់ផ្តើម​ដំណើរការ​។​

​លោកយាយ កា​ណេ តា​ណា​កា អាយុ ១១៨ ឆ្នាំ​នឹង​ត្រូវ​រុញ​គេរ​ទេះ​របស់​គាត់​សម្រា​ប់​ចម្ងាយ​ភាគ​ច្រើន​ប៉ុន្តែ​លោកយាយ​និយាយ​ថា​គាត់​ចង់​ដើរ​ពីរ​បី​ជំហាន​ចុង​ក្រោយ​ទៅរក​អ្នករត់​បណ្តាក់​ដើម្បី​​បន្ត​កាន់​ភ្លើង​គុប​នេះ​។​

​ស្ត្រី​ជនជាតិ​ជប៉ុន​ដែល​ចូលចិត្ត​ពិសា​ភេសជ្ជៈ​កូកា​និង​សូកូឡា​រូប​នេះ​មិន​បាន​ហ្វឹកហាត់​សម្រាប់​ការ​កាន់​ភ្លើង​គុប​បណ្តាក់​គ្នា​នោះ​ទេ ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រួសារ​របស់​គាត់​ផ្តល់ជូន​ស្បែកជើង​ប៉ា​តា​ថ្មី​មួយគូ​។​

​ចៅប្រុស​របស់​លោកយាយ​ឈ្មោះ​អ៊ី​ជី​និយាយថា​មាន​តែ​ស្ថានភាព​សុខភាព​របស់​គាត់​និង​អាកាសធាតុ​ប៉ុណ្ណោះ​ទើប​អាច​រារាំង​គាត់​មិន​ឱ្យ​ដើរ​តួនាទី​ក្នុង​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​៕

​លោកយាយ កា​ណេ តា​ណា​កា អាយុ ១១៨ ឆ្នាំ​នឹង​កាន់​ភ្លើង​គុប​អូឡាំពិក​ក្រុង​តូ​ក្យូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular