ដោយៈ​បាយ័ន​/​សៀមរាប​:បុរស​ម្នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​។​មានការ​អះអាងថា​ជន​រងគ្រោះ​រូបនោះ​បាន​ស្រវឹងស្រា​ហើយ​បើក​ម៉ូតូ​ធ្លាក់​ផ្លូវ​បាន​ជ្រុល​ទៅ​ទាក់​នឹង​របងលួស​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ខ្លួនឯង​នេះ​បានកើត​ឡើង​នៅ​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​៦ ខែមីនា ស្ថិតនៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​។​

​នគរបាល​ស្រុក​ប្រាសាទបាគង បាន​និយាយថា ជនរងគ្រោះ​ឈ្មោះ ជៀប ជួន អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ។​ជនរងគ្រោះ​បាន​ស្រវឹងស្រា​បើក​ម៉ូតូ​ធ្លាក់​ផ្លូវ​ទៅ​ទាក់​នឹង​របងលួស​៕​សរន​