Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ឃា...

សមត្ថកិច្ច​ឃាត់ខ្លួន​កូនប្រុស​ដែល​ប្រើ​អំពើហិង្សា​លើ​ម្តាយ​រហូត​សន្លប់​ធំ​

ដោយៈ​ស​រិ​ទ្ធ​,​រ៉ា​ម៉ន​/​ភ្នំពេញៈបុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ខណ្ឌទួលគោក​ឃាត់ខ្លួន​បន្ទាប់ពី​ប្រើ​អំពើហិង្សា​ដោយ​ទាត់​ធាក់​លើ​ម្តាយ​រហូត​សន្លប់​។​ការឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមីនា​នៅផ្ទះ​លេខ​០៧ ផ្លូវ​រថភ្លើង ក្រុមទី​៥៩ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​បុរស​នេះ​មាន​សារធាតុ​ញៀន​វិជ្ជមាន​ដែល​នេះ​ទំនងជា​មូលហេតុ​នៃ​អំពើហិង្សា​លែង​ដឹង​ត្រូវ​ខុស​។​

ករណី​ហិង្សា​លើ​ម្តាយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១ ខែ មីនា​នៅផ្ទះ​លេខ​០៧ ផ្លូវ​រថភ្លើង ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​មន្ត្រី​ប៉ូលីស​ខណ្ឌទួលគោក​បាន​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុំ សុផល ហៅ ហើម អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ​ជាមួយ​ម្តាយ​។​ម្ដាយ ឈ្មោះ សាន់ យ៉ា​នី អាយុ​៦៤​ឆ្នាំ មុខរបរ​នៅផ្ទះ​។​
​ជនរងគ្រោះ​រងរបួស ស្នាម​ជាំ​នៅលើ​ដើមទ្រូង​ក្រោម​បំពង់ក (​ដោយសារ​ជនសង្ស័យ​ឈ្មោះ ស៊ុំ សុផល ហៅ ហើម ជា​កូន​យក​ជើង​ធាក់​ជាន់​)​។​
​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​យក​ទឹកនោម​ជនសង្ស័យ​រូបនេះ​មក​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ជា​លទ្ធផល មាន​ភាព​វិជ្ជមាន (​មាន​សារធាតុ​ញៀន​)​។​ជនសង្ស័យ​ត្រូវបាន​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិវិធី​៕​សរន​

ជនសង្ស័យ​ឈ្មោះ ស៊ុំ សុផល ហៅ ហើម អាយុ​៣០​ឆ្នាំ មុខរបរមិន​ពិតប្រាកដ​ដែលប្រើអំពើហិង្សាលើ​ម្តាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular