Home ព័ត៌មានជាតិ សន្តិសុខ រថយន្តបុក​ម៉ូ...

រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​

ដោយ​:​បូកគោ​/​កំពត​:បុរស​ម្នាក់​បាន​បាត់​បង់ជីវិត​ក្នុងពេល​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្តតាកែវ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ដោយ​ត្រូវ​រថយន្តបុក​ពេល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣១ ស្ថិតក្នុង​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស​។​

​នគរបាល​ចរាចរណ៍​ស្រុក​បន្ទាយមាស​បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​ឈ្មោះ លឹម ងឿ​ន ហៅ​វៀច អាយុ ៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​កាន់​ចិន ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត​។ បុរសរងគ្រោះ​ធ្វើដំណើរ​ដោយ​ម៉ូតូ​តែម្នាក់ឯង​។​រី​ឡាន​ធ្វើដំណើរ​ស្របគ្នា​។​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពត​1D-7518 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ខណៈនោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ទឹក​ប៊ិក ពាក់​ផ្លាកលេខ​ភ្នំពេញ​3F-3487 បើក​មកពី​ក្រោយ​បាន​បុក​ពេញទំហឹង​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​។

​ក្រោយ​ហេតុការណ៍​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​ភ្លាមៗ​។​បន្ទាប់មក​សាច់ញាតិ និង​ក្រុមគ្រូពេទ្យ​ក៏​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្តតាកែវ​ដើម្បី​ទទួលបាន​ការសង្គ្រោះ​បន្ទាន់ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​បាត់​បង់ជីវិត​នៅតាម​ផ្លូវ​តែម្តង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular