Home ព័ត៌មានសំខាន់ៗ ចៃដន្យ​អាក្រក...

ចៃដន្យ​អាក្រក់ ! យក​អូប័រ​មក​ជិះ​ដើរលេង​បែរជា​ផ្ទុះ​ឆេះ​របួស​ប្តី​ប្រពន្ធ​និង​កូន​

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ​គ្រួសារ​មួយ​បាន​សណ្ដោង​អូប័រ​តាម​រថយន្ត​យកទៅដាក់​លើទឹក​ទន្លេសាប​ដើម្បី​ជិះ​លេង​ស្រាប់​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅក្បែរ​ច្រាំង​បណ្តាល​ឲ្យ​រងរបួស​បីនាក់​មាន​ប្ដី​ប្រពន្ធ​និង​កូនប្រុស​។​ហេតុការណ៍​នេះ​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​២ រសៀល​ថ្ងៃទី​៦​ខែមីនា​នៅ​ចំណុច​ត្រើយម្ខាង​ទល់មុខ​ព្រះបរមរាជវាំង ក្បែរ​សណ្ឋាគារ សុខា ក្នុងភូមិ​ទី​១​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រ ។

ភ្លាមៗ​នោះ​ជនរងគ្រោះ​ទាំងបី​នាក់​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ​។​គឺ​ប្តី​ប្រពន្ធ​និង​កូនប្រុស​អាយុ​ប្រហែល​១០​ឆ្នាំ​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

​តាម​ប្រភពព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធ និង កូនប្រុស​បាន​ជិះ​រថយន្ត​ម៉ាក ហ្វ​ត​ពណ៌​ស​សណ្តោង រ៉ឺម៉ក ដឹក​អូរ​ប័​រ​មួយគ្រឿង​ធំ​យកទៅ​ទម្លាក់​ចុះ​ក្នុង​ទឹក​ដើម្បី​បើក ។​ខណៈនោះ គេ​ឃើញ​ប្តី​បាន​ចាក់សោ​កាច់​កុងតាក់​បញ្ឆេះ​ទុកចោល​ហើយ​នាំគ្នា​ឡើង​ជិះ​បម្រុង​បើក​ដឹក​ប្រពន្ធ​និង​កូន​ដើរលេង​ដោយ​កូន​ជិះ នៅ​ខាងក្រោយ​ក្បែរ​ម៉ាស៊ីន​ស្រាប់ ផ្ទុះ​ចេញពី ម៉ាស៊ីន​លាន់​កគ្រើក​ប៉ើង​ដំបូល​ហើយ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​បណ្តាល​ឲ្យ ប្តី ប្រពន្ធ និង កូន​បាន​រងរបួស​ឆេះ​រលាក​របួសធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ជនរងគ្រោះ​ជា ប្តី ត្រូវបាន​បញ្ចូនទៅ កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ និង កូន ត្រូវ​បា នប ញ្ចូ​ន​ទៅកាន់​មន្ទីរពេទ្យ គន្ធ​បុ ប្ជា​។​

​នៅក្នុង​ហេតុការណ៍​នោះ​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​រួមជាមួយ​ខាង​សា ឡង់​កំពង់ចម្លង​បាន​យក​ទុយោ​ទឹក​ជួយ​បាញ់​ពន្លត់​តែ​មិន​រលត់​ហើយ​រថយន្ត​ពន្លត់​អ​គ្កិ​ភយ​ចំនួន​ពីរ គ្រឿង​មកជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទើប​រលត់​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular