អគ្គស្នងការ​នគរបាល​ជាតិ : ក្រុមការងារ​ចម្រុះ​ចុះទៅ​អង្កេត​ករណី​អធិការ​ស្រុក​កោះធំ​រឿង​មន្ត្រីនគរបាល និង​ប្រជាពលរដ្ឋ​ប្តឹង​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុមមន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រសួងមហាផ្ទៃ បាន​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​លោក ស៊ីម ឃាង អធិការ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ និង​មិន​ថែរក្សា​សន្តិសុខ សណ្តាប់​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​កោះធំ​…​។ ការចុះ​ស្រាវជ្រាវ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រី​នគរបាលជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះធំ បានដាក់​ពាក្យបណ្តឹង​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​ខេត្តកណ្តាល ពិនិត្យមើល​ការងារ​ដឹកនាំ​របស់លោក ស៊ីម ឃាង អធិការ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា ចំពោះ​ករណីនេះ ក្រុមការងារ​ចម្រុះ​បាន​ចុះទៅ​ធ្វើការ​អង្កេត​ហើយ នៅពេល​ត្រឡប់មកវិញ នឹង​ស្តាប់​របាយការណ៍ ហើយនឹង​ចាត់ចែង​ជាក់ស្តែង​តែម្តង​។ “​ក្រុមចម្រុះ​បាន​ចុះទៅ​អង្កេត​ហើយ មកវិញ​គឺ​នឹង​ស្តាប់ ហើយនឹង​ចាត់ចែង​ជាក់ស្តែង​តែម្តង​”​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​មន្ត្រីនគរបាល​ជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះធំ បាន​រៀងរាប់​ថា ចាប់តាំងពី​លោក​អធិការ ស៊ីម ឃាង បាន​ចូលមក​កាន់​មុខដំណែង​ជា​អធិការ នគរបាល​ស្រុក​កោះធំ នៅក្នុង​ឆ្នាំ​២០១៧ មក​នោះមក​គឺ​លោក​បានធ្វើអោយ​មន្ត្រីនគរបាល ជាតិ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ទាំងមូល​មានការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង គឺ​ដោយសារតែ​លោក​អធិការ ស៊ីម ឈាង ប្រកាន់យក​បក្ខពួកនិយម អួតអាង​ថា មាន​ខ្សែ​ខ្នង​ធំៗ​ចាំ​ជួយ​ខ្លួន​នៅ​ពីក្រោយ ហើយ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ខុសច្បាប់​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​។ ដោយ​លោក​អធិការ​រូបនេះ​ចេះតែ​ដើរ​ផឹកស៊ី​ច្រៀង KARAOKE យ៉ាង​សប្បាយចិត្ត​ជាមួយ​បក្សពួក​របស់ខ្លួន​ដោយ​មិនបាន​យកចិត្តទុកដាក់​ក្នុង​ការងារ​ថែ រក្សា​សន្តិសុខ សណ្តាប់​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ស្រុក​កោះធំ​ឡើយ ជាហេតុ​ធ្វើ អោយ​កើតមាន​បទល្មើស ជាច្រើន​ជា​បន្តបន្ទាប់​ដូចជា​អំពើចោរកម្ម លួច​.​ឆក់ កើតមាន​ពាសពេញស្រុក​។ ក្រុម​ក្មេង​ទំនើង​បាន​ដើរ​បង្ករ​ចលាចល អសន្តិសុខ​យ៉ាងខ្លាំង ជាពិសេស​នៅ​ចំណុច ស្ពាន​ឆ្លងទន្លេ​កោះធំ ដោយមាន​អ្នករងគ្រោះ​ជាច្រើន​នាក់​ដោយសារ​ពួកក្មេង​ទំនើង​ទាំង នោះ តែ​ពុំ​ហ៊ាន​ប្តឹង​។ អ្នកលក់​នឹង​ចែកចាយ ថ្នាំញៀន​កើតមានឡើង​ច្រើន​ពេញ​ទឹក​ពេញ​ដី​ទូរ​ទាំង​ស្រុក​កោះធំ ។ ក្មេង​ញៀន​ថ្នាំ​ស្ទើ​គ្រប់​ទីកន្លែង​ក្នុងភូមិ​.​ឃុំ ស្រុក ។ ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូចជា​ដល់​មាន់ បៀរ​អាប៉ោង កន្ទុយលេខ ឆ្នោត​យួន ពាសពេញស្រុក​។

​បើទោះបីជា​បទល្មើស​ផ្សេងៗ​កើតមាន​ពាសពេញ​ភូមិ ស្រុក ក៏​លោក​អធិការ​រូបនេះ មិន​យកចិត្តទុកដាក់​ដឹកនាំ មាន​ផែនការ​បង្ក្រាប​អ្វី​នោះទេ ប​ជា​លោក​គិតតែ​ពី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​ប្រើ​អោយ​កូនចៅ​ជំនិតៗ​របស់ខ្លួន​គឺ​អោយធ្វើ​សកម្មភាព​មួយ ចំនួន​ដូចជា​: ជម្រិត​ទា​ប្រាក់​មន្ត្រី​ណា​ដែល​ចង់​ឡើង​តួនាទី ឡើង​សក្តិ ទោះបីជា​មន្ត្រី នគរបាលជាតិ ណា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បានល្អ​ប្រសើរ​ជូន​ជាតិ​មាតុភូមិ​ក៍ដោយ បើ​អ្នកឯង​គ្មាន​លុយកាក់​សម្រាប់​សូកប៉ាន់​អោយទៅ​គេ​នោះទេ​កុំ​សង្ឃឹមថា បាន​ឡើង​តួនាទី​មុខដំណែង​នឹង​បុណ្យ​អោយសោះ​។ ដើរ​ប្រមូល​លុយកាក់​ពីមុខ​សញ្ញា​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ យកមក​អោយ​ខ្លួន​ជា​អធិការ ទើប​អាច​បើក​លេង​បាន​សុខ​។ ផ្ទះជួល​បាន​បង្ខំ​អោយ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ហាង​ផឹកស៊ី នឹង​ម្ចាស់​ផ្ទះសំណាក់ នឹង​ហាង​ម៉ាស្សា​បង្កប់​បំរើសេវា​ផ្លូវភេទ ហើយនឹង​ហាង​KARAOKE នានា​នៅក្នុង​មូលដ្ឋាន​ឃុំ​សំពៅ​ពូន យកលុយ​បង់ថ្លៃ​ការពារ​ទាំងអស់​មក​ប្រគល់ជូន​លោក​អធិការ ស៊ីម ឃាង ជា​រៀងរាល់ខែ​ទើប​ពួកគេ​អាច​បើកហាង​ប្រកប​មុខ​រកស៊ី​បាន​សុខ​។​

​ខាងលើនេះ​គឺ​ដោយសារតែ​ការ​អសមត្ថភាព​ក្នុង​ការងារ​ដឹកនាំ​រប​ស់លោក​អធិការ ស៊ីម ឃាង ដោយ​មិនបាន​អនុវត្ត​ទៅតាម​គោលការណ៍​នឹង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ដែល​បានដាក់​ជូន​ផ្អែក​តាម​គោលនយោបាយ​ភូមិ​/​ឃុំ មាន​សុ​វត្តិភាព​ឡើយ​។ ជាក់ស្តែង​លោក​អធិការ​ស៊ីម ឃាង តែងតែបាន​យក​រថយន្ត​សា​រ៉ែ​ន​ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​បើក​ជូន​សម្រាប់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ប្រើប្រាស់ មធ្យោបាយ​ល្បាត​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ និង​ជា​ប្រយោជន៍​ដល់​អង្គភាព តែ​ធ្វើ​ផ្ទុយទៅវិញ​គឺ​លោក​អធិការ​រូបនេះ តែងតែ​យក​រថយន្ត​នេះ​ជិះ​ទៅ​ដើរ​ផឹកស៊ី​ច្រៀង KARAOKE យ៉ាង​សប្បាយ​ជាមួយ​បក្សពួក​របស់ ហើយ​រាល់ពេល​ផឹកស៊ី​ច្រៀង​KARAOKE គឺ​លោក​តែងតែ​គៀងគរ​ដល់​អ្នករកស៊ី អាជីវករ​អោយមក​ផឹក​ជាមួយ​ដើម្បីអោយ​ពួកគេ ចេញ​ប្រាក់​។ …​ពេលខ្លះ​លោក​ផឹកស៊ី​មិន​ឆ្អែត​មកដល់​អង្គភាព​វិញ បានមក​ស្រែក​បញ្ជា​អោយ​កូន ចៅ​ដែលមាន​អាយុ​ច្រើនជាង​លោក​ផង​នោះ​អោយ​ដើរ​ទៅរក​ទិញ​ស្រា​បៀរ​យកមក​អោយ លោក​ផឹកស៊ី​បន្តទៀត បើទោះបីជា​យប់​ជ្រៅ​ហើយ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​ក៏ដោយ​គឺ លោក​នៅតែ​បង្ខំ​អោយ​កូនចៅ​ទៅ​ដាស់​តាម​តូប​លក់ដូរ​ឱ្យគេ​បើក​លក់​ស្រា​បៀរ​យកមក​អោ យ​លោក​ផឹកស៊ី​សប្បាយ​បន្តទៀត និង​ថែមទាំង​ធ្លាប់បាន​ទះកំភ្លៀង​លោក​អធិការរង​ម្នាក់ ក្នុងពេលដែល​ខ្លួន​កំពុង​ផឹកស៊ី ទាំង​ដែល​អធិការរង​រូបនោះ​មាន​វ័យ​ចំណាស់​ជិត​ចូលនិវត្តន៍ ទៅហើយ និង​ថែមទាំង​មាន​ជម្ងឺ​ជាប់​ខ្លួន​ថែមទៀត ដោយសារ​លោក​អធិការរង​នោះ​ពុំ​ព្រម ផឹកស្រា​ម​តាម​ការបង្ខំ​។​
​បន្ថែម​លើ​នេះ​គឺ​លោក​អធិការ​រូបនេះ ពុំដែល​អើពើ​ពី​ទុក​ធុរៈ​របស់​កូនចៅ​ថ្នាក់ក្រោម ដែលមាន​ជម្ងឺ​ជាប់​ខ្លួន​ទេ​បើសិន​មិនមែនជា​បក្សពួក​ខ្លួន ។​

​ដោយ​ហេតុផល​ទាំងអស់​ខាងលើ​នេះហើយ វា​បាន​ធ្វើអោយប៉ះពាល់​នឹង​បាត់បង់ ដល់​កិត្តិយស ភាពថ្លៃថ្នូរ​របស់​កង​កម្លាំង​នគរបាលជាតិ​យ៉ាងខ្លាំង ​ ដូចនេះហើយ​ទើប​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​នឹង​មន្ត្រី​នគរបាលជាតិ នៅក្នុង​ស្រុក​កោះធំ ទាំងមូល កើតទុក្ខ​មិន​សប្បាយ​ចិត្តនឹង​ការងារ​ដឹកនាំ​របស់លោក​អធិការ ស៊ីម ឃាង នោះ​ទ ទើប​នាំគ្នា​ដាក់ពាក្យ​បណ្ដឹង ស្នើរ​សុំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ថ្នាក់ ដឹកនាំ​ក្រសួងមហាផ្ទៃ មេត្តា​ចុះជួយ​ត្រួតពិនិត្យ​មើល​អំពី​ភាព​អសកម្ម​ការងារ និង​កំសោយ​ក្នុងការ​ដឹកនាំ​របស់លោក​អធិការ ស៊ីម ឃាង នេះ​ផង​ចុះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular