Home ព័ត៌មានជាតិ សេដ្ឋកិច្ច ត្រី​ចំនួន​២០...

ត្រី​ចំនួន​២០​ក្បាល​ត្រូវ​អ្នកវិទ្យាសាស្ត្រ​វះកាត់​ដាក់បញ្ចូល​ឧបករណ៍​តាម​តាន​ទិន្នន័យ

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ក្រុម​អ្នក​អភិរក្ស​ត្រី​នៅ​ទន្លេមេគង្គ ដែលមាន​ឈ្មោះថា​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ( Wonder of the Mekong) កំពុងតែ​តាមដាន​នូវ​ទិន្នន័យ​ពី​ត្រី​ចំនួន ២០ ក្បាល​ដែល​គេ​បាន​វះកាត់​ប​ញ្ជូ​ល ឧបករណ៍​ទៅក្នុង​ខ្លួន​របស់​វា ។

​នេះ​ជាការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​បាន​ចែករំលែក​ទិន្នន័យ​ដំបូង​មួយ​ក្នុងចំនោម​ការអង្កេត​ដើម្បី​តាមដាន​ត្រី នៅក្នុង​អាង​ទន្លេមេគង្គ​ដោយ​ប្រើ​ស្លាក​សម្គាល់​។ ស្លាក​សម្គាល់​នេះ​ត្រូវបាន​គេ​វះកាត់​ដាក់ បញ្ចូល​ទៅក្នុង​ខ្លួន​ត្រី​ចំនួន​២០ បាន​បញ្ជូន​សញ្ញា​ទៅ​ឧ​បករ​ណ៏​ទទួល ដែល​គេ ដាក់ពង្រាយ នៅលើ​ក្បូនឫស្សី​អណ្តែត​នៅលើ​ផ្ទៃ​ទន្លេ​ដើម្បី​តាមដាន​ស្តាប់ ការឆ្លងកាត់​របស់​ត្រី​។​

​ត្រី​ដែល​ធ្វើការ​ផ្លាស់​ទី​លឿន​បំផុត​នៅក្នុង​ការសិក្សា​នេះ​គឺ​ត្រី​ស្ទក់​ដែល​វា​អាច​ហែល​ចុះក្រោម​បាន​ក្នុង​ចំងាយ​៥២​គីឡូម៉ែត្រ​ក្នុង​ទន្លេ​ក្នុង​រយៈពេល​៨​ម៉ោង (​ល្បឿន​១​គីឡូម៉ែត្រ​ក្នុង​ទន្លេ​ស្មើ នឹង​២​គីឡូម៉ែត្រ​) ហើយ​វា​អាច​ផ្លាស់​ទី​បាន​៨៨​គីឡូម៉ែត្រ​ក្នុង​ទន្លេ ក្នុង​រយៈពេល​នៃ​ការ សិក្សា​នេះ (​ជា​រយៈពេល​វែង​ជាងគេ​ដែល​បាន​កត់​ត្រាទុក​)​។​

​ប្រភព​ដដែល​នេះ​បាន​អះអាងថា អ្នកវិទ្យាសាស្ត្រ​អាច​ប្រើ​បច្ចេកវិទ្យា​ជាច្រើន​ប្រភេទ ក្នុង​ការដាក់​ស្លាក​សម្គាល់​ក្នុង​ខ្លួន​ត្រី​ដើម្បី​តាមដាន​ការផ្លាស់​ទី​របស់​ពួកវា​។ ការសិក្សា​នេះ ផ្តល់នូវ​ទិន្នន័យបឋម​សំខាន់ៗ​ស្តីពី​ការផ្លាស់​ទី​របស់​ត្រី​ទន្លេមេគង្គ​ហើយនឹង​ត្រូវបាន​គេ​ប្រើ​ជា​ឯកសារយោង​ក្នុងការ​ការសិក្សា​ស្រាវជ្រាវ​នានា​ស្តី​ការ​ការដាក់​ស្លាក​សម្គាល់​នាពេល អនាគត ដែល​បានគ្រោង​ទុក​ដោយ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular