Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ៧ ខែ មីនា ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នា​ថ្ងៃនេះ​លោកអ្នក​គប្បី​ចេះ​ចាត់ចែង​របៀបការ​ងារ និង បញ្ហា​ប្រាក់កាស​ឱ្យបាន​ល្អ​បើ​ពុំ​នោះទេ ឆ្លង​ដល់​សប្តាហ៍​ក្រោយ​បញ្ហាលំបាក​នឹង​រត់​ចូល​បន្ថែមទៀត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​សុខដុម​វិញ​គួរសម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ធ្វើឱ្យ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕
​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​ទាស់សម្តី​ឬ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ដោយសារតែ​ពាក្យសម្តី ឬ​ការបង្ហាញ​កាយវិការ​មិនល្អ​ណាមួយ​ដាក់គ្នា​។​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការប្រែប្រួល​ខាង​អារម្មណ៍ និង គំនិត​ពីព្រោះថា​វា​នាំ​ជះ​ផល​អាក្រក់​ដល់​កិច្ចការងារ​ណាមួយ​ឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់ និង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ល្អ​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
ឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​ប្រេះឆា​៕
​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ មានជោគ មាន​សិរី ហេតុនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​គប្បី​រួសរាន់​ទាន់​ឱកាសល្អៗ​ហុច​ឱ្យ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ការចរចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ជា​ពេលវេលា​ល្អ​ប្រពៃ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​មួយ​ល្អ​ប្រពៃ​ណាស់​៕
​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ក្រឡា​ប់​ចាក់​មក​ស្រុតចុះ​វិញ ម្ល៉ោះហើយ​ធ្វើឱ្យ​រាល់​បញ្ហា​ដែល​ធ្លាប់តែ​ល្អ​បាន​ផ្លាស់ប្តូរ​មក​អាក្រក់​។​លោកអ្នក​អាច​ជួបប្រទះ​នូវ​រឿង​រាវ​ច្រើន​ចំពោះមុខ​ច្រើន​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែនតែ​ការប្រកប​ការងារ​អាច​ដំណើរ​ទៅមុខ​បាន​សន្សឹមៗ ហើយ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​សង្កត់ចិត្ត​ទប់​អារម្មណ៍​ទើប​គ្មាន​ពាក្យ​ថា​ជម្លោះ​កើតឡើង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះឯង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ឱ្យបាន​ខ្លាំងក្លា ៕
​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​កា​ជាក់​ជាពុំខាន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។
​សម្រាប់​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕
​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អ្នក​កើត​ឆ្នាំម្សាញ់​ការរស់នៅ​ទាំង​ស្ត្រី​បុរស​លោកអ្នក​មិនត្រូវ​ខ្វល់ខ្វាយ​ជាមួយ​ប្រាក់កាស​ក្រៅ​ខ្លួន​ច្រើន​ដែរ​ពីព្រោះថា​ពេលខ្លះ​បើទោះបី​ខិតខំ​ទាល់តែ​ស្លាប់​ខ្លួន​ក៏​ស្រវា​មិនបាន​ដែរ​។​ក្រៅពីនេះ​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វីមួយ​គឺ​តែង​មិន​សម្រេច​ដល់​គោលដៅ​ឡើយ​ពិសេស​ថែមទាំង​មាន​ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​រកាំចិត្ត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ងាយ​ថយក្រោយ ហើយ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ឈានដល់​ទាំង​ការបែកបាក់​៕
​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើទោះបី​ដំណើរ​ជីវិត​ឃើញថា​ល្អប្រសើរ​ក្តី ប៉ុន្តែ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​។​ថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​គឺ​លោក​អ្នកធ្វើ​អ្វីៗ​តែង​ទទួល​ផ្លែផ្កា និង ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍ ឬ ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕
​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ ទោះ​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​មិន​ងាយ​បាន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះទេ​។​បើ​មាន​ប្រកបការងារ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕
​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​ស្វា​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ឱកាស​កើត​បញ្ហា​ងាយ​រត់​ចូល និង ពិសេស​បើ​ធ្លាប់មាន​ទំនាស់​ជាមួយ​អ្នកដទៃ​ផង​គឺ​ឆាប់​កើតជា​រឿង​ថ្មី​ម្តងទៀត​ផងដែរ​។​ការប្រកប​ការងា​រវិ​ញ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ចាត់ចែង​ការងារ​ចាស់​ឬ​ការងារ​សេសសល់​ពីមុនមក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការបោះ​ទុន​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស និង មាន​បញ្ហា​ចោទ​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ដំណើរ​ប្រឆាំង​គ្នាច្រើន​ហើយ​ពិសេស​ងាយ​ផ្ទុះ​រឿង​រាវ​តូចធំ​ដែល​រក​នឹកស្មាន​មិន​ដល់​ផង​៕
​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកបការងារ​ចូរ​ប្រយ័ត្ន​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ណាស់ណា​ទេ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
គូ​ស្នេហា​កំលោះ​ក្រមុំ មានការ​រកាំចិត្ត ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ទៅវិញទៅមក​មិន​ស្ទើរ​នោះទេ​៕
​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​គួរសម​ផង​។​ក្រៅពីនេះ​លោកអ្នក​អាច​យក​កិច្ចការងារ​សំខាន់​សម្រាប់​បំពេញ​ថ្ងៃនេះ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​មានការ​ថយចុះ​បន្តិច​ក្តី​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពុំ​នោះទេ​អាចមាន​បញ្ហា​អាក្រក់​ណាមួយ​មកវិញ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕
​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​ជ្រូក​ពេលវេលា​ល្អ​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៣,០០-៤,៥៩​វិនាទី​ពេល​រសៀល​។​ពេលវេលា​នេះ​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ផង​។ អំឡុង​ពេលនេះ​គប្បី​សម្រុក​ការងារ​ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​ពីព្រោះថា​ស្ថិតនៅ​អំឡុង​ខែ​ដួង​រាសី​ឡើង​ខ្ពស់​ធ្វើឱ្យ​ការលូតលាស់​ឈានទៅ​មុខជា​និច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular