ប្រែសម្រួលៈវាសនា/បាងកក៖ បាតុកររាប់រយនាក់បានជួបជុំគ្នានៅក្នុងរដ្ឋធានីថៃកាលពីថ្ងៃសៅរ៍ទី០៦មីនា ដើម្បីទាមទារអោយអាជ្ញាធរដោះលែងមេដឹកនាំខ្លះចេញពីពន្ធនាគារ ដោយពួកគេមិនស្តាប់បញ្ជាចេញកាលពីយប់ថ្ងៃសុក្រដែលហាមការជួបជុំសាធារណៈនៅក្នុងទីក្រុងនេះ។
ចលនាប្រឆាំងតវ៉ាដឹកនាំដោយពួកយុវជនបានរីករាលដាលកាលពីឆ្នាំមុន ដោយអំពាវនាវអោយនាយករដ្ឋមន្ត្រីលាឈប់ កែរដ្ឋធម្មនុញ្ញ និងកែទំរង់របបរាជានិយម។ការនិយាយរិះគន់និងការបញ្ចេញកាយវិកាបែបមិនគោរពសមាជិករាជវង្សថៃដែលច្បាប់ហាមឃាត់និងដែលប្រជាជនថៃកម្រហានប៉ះពាល់បាននាំដល់ការចោទប្រកាន់និងចាប់ខ្លួនមនុស្សរាប់សិបនាក់ភាគច្រើនជាមេដឹកនាំនសចលនាប្រឆាំងនេះ។
កន្លងមក តុលាការថៃបានបដិសេធការធានាខ្លួននៅក្រៅឃុំរបស់មេដឹកនាំខ្លះ ដោយសំអាងហេតុផលផ្សេងៗ។
អ្នកប្រឆាំងតវ៉ាកាលពីថ្ងៃសៅរ៍បានស្រែកថា « ដោះលែងមិត្តរបស់យើង» នៅពេលពួកគេជួបជុំគ្នានៅមុខតុលាការព្រហ្មទណ្ឌ ដែលហ៊ុមព័ទ្ធដោយលួសបន្លា។
ពួកគេក៏ស្រែកថា «លុបចោលមាត្រាទី ១១២» ដោយចង់សំដៅច្បាប់ប្រឆាំងការប្រមាថស្តេច។
មាត្រាទី១១២នេះស្ថិតនៅក្នុងច្បាប់ព្រហ្មទណ្ឌថៃដែលហាមមិនអោយប្រមាថ ឬបរិហារកេរ្តិ៍ស្តេច រាជវង្សនិងធ្វើអ្វីប៉ះពាល់របបរាជានិយម។ទោសចំពោះការចោទប្រកាន់មួយៗ ក្រោមច្បាប់នេះអាចនាំអោយជនល្មើសជាប់គុក១៥ឆ្នាំ។
អ្នកប្រឆាំងតវ៉ាមួយចំនួនតូចក៏បានដុតរូបស្តេចរបស់ខ្លួនផងដែរ ក្នុងការតវ៉ាប្រឆាំងកាលពីថ្ងៃសៅរ៍ និងរូបនាយករដ្ឋមន្ត្រីត្រូវបានតុបតែងដូចជនផ្តាច់ការអាឡឺម៉ង់ អាដុល ហ៊ីត្លែរ។
មុននេះកាលពីថ្ងៃសៅរ៍ ប៉ូលិសបានព្រមានថា ពួកអ្នកប្រឆាំងតវ៉ាថាពួកគេអាចប្រឈមនឹងការចាប់ខ្លួនហើយប៉ូលិសអាចប្រើវិធានការតឹងរឹងឡើងបើសិនបើការប្រឆាំងតវ៉ាប្រែជាមិនអាចគ្រប់គ្រងបាន៕
ប៉ូលិសបាននិយាយថាខ្លួនបានដាក់កម្លាំង៤.៨០០នាក់នៅតាមទីតាំងប្រឆាំងតវ៉ា រួមមានតុលាការនិងបន្ធនាគារក្នុងក្រុងបាងកក
ពួករាជានិយមក៏បង្ហាញវត្តមានផងដែរកាលពីថ្ងៃសៅរ៍នៅផ្សារមួយកណ្តាលក្រុងបាងកក