ថ្ងៃទី​០១ ខែឧសភា ២០១៨

1443
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ម្ល៉ោះហើយ ធ្វើឱ្យ​ងាយ​ជួប​បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណា​កើតឡើង​។ ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​គប្បី​មានការ​ប្រញាប់​ឆាប់ បញ្ចប់​នៅពេលនេះ​កុំឱ្យ​ឆ្លង​ដល់​សប្តាហ៍​ក្រោយពី​ព្រោះថា​ត្រូវ​រែក​ផល​លំបាក​ច្រើន​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការងាយ​ផ្ទុះ​កំហឹង​ដាក់គ្នា​ណាស់​គប្បី​មានការ​ចេះ​សម្រប​តាមចិត្ត​គ្នា​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ រាល់​ការបំពេញ​ការងារ​ងាយ​ត្រូវគេ​បំពាន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។ ក្រៅពីនេះ បើ​លោកអ្នក​មានការ​ពឹងពាក់​ឱ្យ​នរណា​ធ្វើ​អ្វីមួយ​គប្បី​ចេះ​ត្រូតពិនិត្យ​មនុស្ស​ព្រោះ​អាច​ត្រូវគេ​កេងប្រវ័ញ្ច​ឬ​បោកប្រាស់​ផងដែរ​។ ចំ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ចាត់ចែង​ការងារ​ខ្លួនឯង​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។ ចំពោះ​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​គាប់ប្រសើរ​គួរសម ម្ល៉ោះហើយ​លោកអ្នក​អាច មានរឿង​គួរ​សប្បាយចិត្ត​និង​អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ផ្តល់ឱ្យមាន​ក្តីសង្ឃឹម​ផង​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មក វិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​យ​ដូច​គាប់​បំណង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​តែង​កើត​នូវ​អារម្មណ៍​ផ្លាស់ប្តូរ​និង​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់ ច្រើន​។ ដោយឡែក​បញ្ហា​ការប្រកប​ការងារ​ក៏​តែង​ជួប​រឿង​រាវ​រាំងស្ទះ​និង​រឿង​រាវ​មិនល្អ​យាយី ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច​ម្ល៉ោះ ហើយ​ទោះ​ប្រកប​កិច្ចការ​អ្វី​ទាល់តែ​មានការ​ប្រុងប្រយ័ត្ន​ទើប​អាច​ឆ្លង​ផុត​ឧបសគ្គ​នានា​ទៅរួច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​ជា ផល​នោះ​ខ្ពស់​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​ខ្លះៗ​អាច​ចិញ្ចឹម​គ្រួសារ ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​សន្សឹមៗ​មើលមុខ​ក្រោយ​ពិសេស​ប្រយ័ត្ន គ្រោះ​ក្រុមមនុស្ស​អុកឡុក​យាយី​។ ចំពោះ​ការបំពេញ​ការងារ​វិញ​លោកអ្នក​តោង​តែ​បំពេញ​កិច្ច ការ​ចាស់​ដែល​នៅ​សេសសល់​ពីព្រោះថា​ផល​ល្អៗ​នោះ​តែង​រង់ចាំ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយ​មិន ងាយ​លូតលាស់​ទៅមុខ​ទេ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរ ជា​ខុស​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​នាំឱ្យ​កើត​នូវ​រឿងរ៉ាវ​តប់ ប្រ​ម៉​ល់​និង​ការប្រកប​ការងារ​មានការ​រាំងស្ទះ​និង​មាន​បញ្ហា​យាយី​ច្រើនជាង​សព្វមួយដង​។ ក្រៅពីនេះ​ការប្រកប​ការងារ​ងាយ​ទទួលរង​ការកកស្ទះ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ ជាង​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចាត់ចែង​ការងារ​តូចធំ​តែង​ងាយ​ឆាប់​ចប់​និង​ទទួល បាន​ផល​លឿន​។​ការរស់នៅ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម​ហើយ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ ជ្រោ​ម​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជា មួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ ជាក់​ជាពុំខាន​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​លូតលាស់​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការសម្រេចចិត្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត បញ្ហា​ទៅ​ថ្ងៃក្រោយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ចិត្ត​សន្តោស ប្រណី​អត់ធ្មត់​ទុក​ក្នុង​ខ្លួន​ខ្លះ​ទើប​នៅ​ថ្ងៃ​ខាងមុខ​ពុំ​ជួប​ព្យុះភ្លៀង​អាក្រក់​ណាមួយ​កើតឡើង​ហើយ នាំ​ពិបាក​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​រត់​ចូល​ច្រើន​គប្បី​មាន ការប្រយ័ត្នប្រយែង​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​មិន​ថា​រវាង​ស្វាមីភរិយា​ឬ​ស្នេហា​កំលោះ​ក្រមុំ​គឺ​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​តែង​ប្រឆាំង​និង​បង្ក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់គ្នា​ច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​បានល្អ​នោះ​ផ្លែផ្កា​នឹង​ឆ្លើយតប ច្រើន​មកវិញ​ជាក់​ជាពុំខាន​។ ក្នុង​រង្វង់​គ្រួសារ​វិញ​ចូរ​លោក​អ្នកចេះ​ធ្វើគ​ធ្វើ​ថ្លង់​និង​ត្រូវ​ចេះ​អត់ឱន ឱ្យ​គ្នា​ច្រើនជាង​នេះ​ទើប​គ្មាន​រឿង​ប្រទាំង​ប្រទើស​កើតឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​តោង​តែមាន​ការចេះ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ឱ្យបាន​ស្អិត​បន្តិច​ព្រោះថា​អាច​ផ្តល់ ផលប្រយោជន៍​យ៉ាង​ល្អ​នាពេល​ក្រោយ​ជាក់​ជាពុំខាន​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​បើ​ពុំនោះ​នឹង​មានតែ ជម្លោះ​វិវាទ​កើតឡើង​តែប៉ុណ្ណោះ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ