Home ព័ត៌មានអន្តរជាតិ អង្គការ​អ្នកក...

អង្គការ​អ្នកកាសែត អំពាវនាវ​អោយ​ដោះលែង​អ្នក​យក​ព័ត៌មាន​នៅ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​សមាគម​អ្នកកាសែត​អាជីព​(SPJ)​បាន​អំពាវនាវ​អោយ​ដោះលែង​អ្នកកាសែត​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​AP លោក​ថេន ច​និង​អ្នកយក​ព័ត៌មាន​៥​នាក់​ទៀត​ដែល​ត្រូវ​​បាន​ចាប់ខ្លួន​ក្នុងពេល​យក​ព័ត៌មាន​អំពី​ការប្រឆាំង​តវ៉ា​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​ដោយ​និយាយថា​ខ្លួន​«​ខក​និង​ឆ្អែត​ចិត្ត​» ជាមួយ​នឹង​ការចាប់ខ្លួន​អ្នកយក​ព័ត៌មាន​ដែល​បំពេញ​ការងារ​របស់​គេ អង្គការ​កាសែត​អាម៉េរិក​នេះ​ក៏​បាន​អំពាវនាវ​អោយ​បណ្តា​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អាម៉េរិក​​ទម្លាក់ចោល​ការចោទប្រកាន់​លើ​អ្នកកាសែត​ណា​ម្នាក់ ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ក្នុងពេល​បំពេញ​ការងារ​របស់​គេ​។​

​អង្គការ​នេះ​ចង់​និយាយ​សំដៅលើ​អ្នកកាសែត​យ៉ាងតិច​៤​នាក់​ដែល​ត្រូវ​ឡើង​តុលាការ​នៅ​ខែ​នេះ​ក្រោយពី​ត្រូវ​បាន​ចាប់ខ្លួន​ពេល​យក​ព័ត៌មាន​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​ការស្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដោយ​​សារ​ចំណាត់ការ​របស់​ប៉ូលិស​ស្បែក​ស​អាម៉េរិក​កាល​ពី​រដូវក្តៅ​មុន​។​

​លោក​ថេន ច ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​២៧​កុម្ភៈ ក្នុងពេល​យក​ព័ត៌មាន​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​។​អាជ្ញាធរ​បាន​ចោទប្រកាន់​លោក​ថេន ច និង​អ្នកកាសែត​ដទៃ​ទៀត​ថា​រំលោភ​ច្បាប់​សណ្តាប់​​ធ្នាប់​សាធារណៈ​ដែល​អាច​អោយ​ពួកគេ​ជាប់គុក​ដល់​៣​ឆ្នាំ​៕

​លោក​ថេន ច ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​២៧​កុម្ភៈ ក្នុងពេល​យក​ព័ត៌មាន​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​

អ្នកកាសែតរាប់សិបនាក់ត្រូវបានចាប់ខ្លួននៅមីយ៉ាន់ម៉ាក្នុងអំឡុងពេលបំពេញការងារកាសែត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular