ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ អ្នកប្រឆាំងតវ៉ានៅមីយ៉ានម៉ា បានសម្លឹងទៅរកខ្សែស្នួដើម្បីព្យួរសារុងស្ត្រីកាត់ទទឹងផ្លូវ ក្នុងបំណងរារាំងបង្អាក់ ឬពន្យឺតចលនារបស់ប៉ូលិសនិងទាហានដោយសារតែប្រពៃណីនៃប្រទេសនេះ ចាត់ទុកការដើរក្រោមស្នួហាលសារុងស្ត្រីនាំអោយបុរសស៊យឬ ជួបសំណាងអាក្រក់។
ក្នុងការប្រឈមមុខចុងក្រោយនេះ គេឃើញសារុងរបស់ស្ត្រី ឬពេលខ្លះខោស្លីរបស់នារី ត្រូវបានហាលឬចងព្យួរនៅនឹងស្នួកាត់ទទឹងផ្លូវ។
អ្នកប្រឆាំងតវ៉ាអាយុ២០ឆ្នាំម្នាក់បាននិយាយថា« ហេតុផលគឺថា ការព្យួរសារុងកាត់ផ្លូវ ដោយសារយើងមានជំនឿថា បើបុរសណាឆ្លងកាត់ក្រោមវា វាអាចនាំចង្រៃដល់អ្នកនោះ។តែយុវជនជំនាន់នេះមិនជឿវាទេ តែពួកទាហាននៅជឿ ហើយនេះជាចំណុចខ្សោយរបស់ពួកគេ។ធ្វើដូចនេះ វាចំណេញពេលបើពួកគេធ្វើដំណើរមកកាន់ពួកយើងក្នុងករណីអាសន្ន»។
រូបភាពក្នុងវីដេអូបង្ហោះក្នុងបណ្តាញសង្គម បង្ហាញកងសន្តិសុខរុះរើចោលស្នួកាត់ទទឹងផ្លូវ មុនពេលពួកគេធ្វើដំណើរទៅមុខ។
ជំនឿតាមប្រពៃណីភូមា បុរសណាដើរក្រោមសារុង ខោលីអូឬអាវទ្រនាប់ស្ត្រីដែលប្រើហើយ វាមិនត្រឹមតែនាំមកសំណាងអាក្រក់តែធ្វើអោយបុរសនោះទន់ជ្រាយដូចស្រីថែមទៀត៕
ស្នួហាលសារុងស្ត្រីកាត់ទទឹងផ្លូវ នៅពីមុខកងសន្តិសុខនិងអ្នកប្រឆាំងតវ៉ានៅមីយ៉ាន់ម៉ា