ដោយ: រ៉ាម៉ន / ភ្នំពេញ: កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីពិភពថ្មីកំបូល១ មានក្រុមក្មេងទំនើងមានគ្នាចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូទៅវិញទៅមក ក្នុងបុរីពិភពថ្មីកំបូល១ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋល្អ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោកបានចុះចាំឃ្លាំមើល ក៏ប្រទះឃើញក្រុមក្មេងទំនើងបង្ហោះម៉ូតូ ភ្លាមនោះកម្លាំងយើងបានឃាត់នាំយកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ អប់រំណែនាំ និងបានឱ្យអាណាព្យាបាលក្មេងទំនើងទាំង៤នាក់ មកធានាយកកូនៗ ពួកគាត់ទៅអប់រំបន្តវិញ។
ក្រុមម្មេងទំនើងទាំង៤នាក់មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ លាង ម៉េងហ៊ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ២.ឈ្មោះ ដែន ធា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបឹងកំបោក សង្កាត់ឪឡោក ខណ្ឌកំបូល។ ៣.ឈ្មោះ ឃុន ហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ៤.ឈ្មោះ ជុជ សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។
សមត្ថកិច្ចបញ្ជាក់ថា៖ វត្ថុតាងម៉ូតូចំនួន៣គ្រឿង១ម៉ូតូ ហុងដាឌ្រីម ០២គ្រឿង២ម៉ូតូ ហុងដាបីត ០១គ្រឿង។ ប្រជាពលរដ្ឋជួប និងឃើញហេតុការណ៍នេះទៀត សូមទាក់ទងតាមលេខ 017 838 885, 078 266 665, 017 552 727, 096 955 2727៕