ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖មនុស្សរាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវជាថ្មីនៅមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យទី០៧មីនានេះ ក្នុងការបង្ហាញកម្លាំងប្រឆាំងយោធាធំបំផុតទោះជាកងសន្តិសុខកាលពីយប់ថ្ងៃសៅរ៍បានឆ្មក់ចូលចាប់មេដឹកនាំនិងសកម្មជនប្រឆាំងនៅក្រុងយ៉ាងហ្គោនក៏ដោយ។
ប៉ូលិសបានបាញ់ឧស្ម័នហៀរទឹកភ្នែកនិងគ្រាប់បែកបញ្ចេញសម្លេងធ្វើអោយវង្វេងនៅក្រុងឡាស្យូ ក្នុងរដ្ឋសានភាគខាងជើងប្រទេស និងបានបាញ់កាំភ្លើងបំបែកហ្វូងបាតុកម្មនៅទីប្រជុំជនបាហ្កាន។
មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសពីការបង្ក្រាបនេះនៅឡើយទេ។ការប្រឆាំងតវ៉ានៅ៥-៦ទីក្រុងទៀតបានប្រព្រឹត្តទៅដោយអហិង្សា។
ការតវ៉ាប្រឆាំងខ្លាំងបំផុតនៅក្រុងម៉ាន់ដាឡេ ដោយពួកសកម្មជនបានអង្គុយតវ៉ា បន្ទាប់ពីធ្វើការស្មឹងស្មាធ២នាទីដើម្បីគោរពដល់ជនដែលត្រូវសម្លាប់ដោយប៉ូលិសនិងទាហាន។
នៅក្រុងយ៉ាងហ្គោន ការប្រឆាំងតវ៉ាក៏ត្រូវបានរៀបចំធ្វើយ៉ាងតិច៣កន្លែង បន្ទាប់ពីប៉ូលិសនិងទាហានបានចូលមកឈរជើងនៅជាច្រើនសង្កាត់កាលពីយប់ បាញ់និងចាប់ខ្លួនមនុស្សយ៉ាងតិច៣នាក់។ពួកទាហានក៏បានតាមស្វែងរកមេធាវីម្នាក់របស់មេដឹកនាំស៊ីវិលកំពុងជាប់ឃុំ លោកស្រី អ៊ុង សាន ស៊ូ ជី តែមិនបានរកឃើញទេ។
សូមបញ្ជាក់ថា មនុស្សជាង៥០នាក់ហើយត្រូវបានសម្លាប់ដោយកងសន្តិសុខមីយ៉ាន់ម៉ា និងជាង១.៧០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃ១កុម្ភៈ៕
សកម្មភាពបាតុកម្មកាលពីថ្ងៃ៧មីនានៅ ម៉ាន់ដាឡេ យ៉ាងហ្គោន និងនីយ៉ាអ៊ុង អ៊ូ