ដោយ: ប.ជ័យ / កំពង់ធំ: លោកតាជរាម្នាក់ ត្រូវក្រុមគ្រួសារថា គាតតូចចិត្តមានជំងឺប្រចាំកាយក៏ធ្វើអត្តឃាតចងក នៅនឹងដើមតាសេក ដែលត្រូវបានអ្នកភូមិប្រទះឃើញកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចត្រពាំងកកោះ ក្នុងភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជ្រាប់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លន់ វង់ ភេទប្រុស អាយុ៨១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ លំនៅនៅភូមិ ឃុំខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ លន់ ចេន ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាកូនបង្កើតបានឲ្យដឹងថា៖ កន្លងមកឪពុករបស់ខ្លួនមានជំងឺប្រចាំកាយ (ទឹកនោមផ្អែម និងលើសឈាម) ជាយូរមក។ កន្លងមក គាត់ប៉ុនប៉ងចងកបីដងមកហើយ និងចេះតែនិយាយថា “ពុករស់មិនបានយូទេ នៅពិបាកក្នុងខ្លួនណាស់”។ លុះនៅយប់ថ្ងៃទី៦ ខែមីនា មិនឃើញឪពុកខ្លួនសម្រាននៅលើផ្ទះ ក៏ខ្លួនចុះដីដើររក។
ក្រោយមក នៅព្រឹកថ្ងៃទី៧ខែមីនា ឈ្មោះ បិន សំអុល ភេទប្រុសអាយុ ៤៣ឆ្នាំ រស់នៅភូមិជាមួយបានដឹកក្របីយកទៅចង ក៏បានប្រទះឃើញជនរង គ្រោះចងកដោយខ្សែស្មាច់ជាប់ និងដើមត្រសេក៕