Home ព័ត៌មានជាតិ សង្គម ពិនិត្យមើល​លទ...

ពិនិត្យមើល​លទ្ធផល​ការ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់ ១០.២៥ និង​ទម្រង់​១០.២៧ រាល់​២​ខែម្តង និង​និតិ​វិធី​ការផ្លាស់ប្តូរ​ឯកសារ​នៅ​ខេត្តបន្ទាយមានជ័យ

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តបន្ទាយមានជ័យ បាន​ពិនិត្យមើល​លទ្ធផល​ការ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់ ១០.២៥ និង​ទម្រង់​១០.២៧ រាល់​២​ខែម្តង​និង និតិ​វិធី​ការផ្លាស់ប្តូរ​ឯកសារ​នៅ​ខេត្ត។​

​លោក យ៉ង់ សក្តិ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តបន្ទាយមានជ័យ​បានអោយដឹង​ថ្ងៃ​ិ​៦​ខែមីនា​ឆ្នាំ​២០២១​ថា​៖ កិច្ចប្រជុំ​តាម​អន​ឡាញ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ដល់​គណបក្សនយោបាយ​និង​ភាគី​ពាក់ព័ន្ធ ស្តីពី​ការប្រជុំ​បូកសរុប​លទ្ធ​ល ការ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ក្នុង​ទម្រង់ ១០.២៥ និង​ទម្រង់​១០.២៧ រាល់​២​ខែម្តង​និង​និតិ​វិធី​ការផ្លាស់ប្តូរ​ឯកសារ អ ខ ប្រភេទ​១​ឬ អ ខ ប្រភេទ​២ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ឯ​.​អ អស់​សុពលភាព ។​

​លោក​បាន​ឲ្យ​ដឹង​បន្តទៀតថា​៖ លេខាធិការដ្ឋាន​រៀបចំ​បោះឆ្នោត​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​សហកា​ជាមួយ​អាជ្ញាធរ ឃុំ សង្កាត់ ទាំង​៦៥ ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ចូលក្នុង​ទម្រង់ ១០.២៥ និង​ទម្រង់​១០.២៧ ឆ្នាំ​២០២១​រៀងរាល់​២​ខែម្តង​។​

​ជា​លទ្ធ​ផ​នៃ​ការ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ចូលក្នុង​ទម្រង់ ១០.២៥ ឃើញ​មាន​អ្នកស្លាប់​មាន​ចំនួន​សរុប ៨២០​នាក់ /​ស្រី​៣៣៨​នាក់​, ផ្លាស់ចេញ​សរុប​៤៧​នាក់ /​ស្រី​៦​នាក់​, ដកហូត​សិទ្ធិ​បោះឆ្នោត គ្មាន ។​សរុប​មាន​ចំនួន ៨៦៧​នាក់ ស្រី​៣៤៤​នាក់​។​

លទ្ធ​ល​នៃ​ការ​ស្រង់​ឈ្នោះ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ទម្រង់ ១០.២៧ មាន​ចំនួន ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ​ចំនួន ២.២៥៨​នាក់​/​ស្រី​១.១៥០​នាក់ ។​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ១១.៩៧២​នាក់ /​ស្រី​៥.៦៦៦​នាក់​, ផ្លាស់​ចូល​មាន​ចំនួន​២៧៥​នាក់ /​ស្រី​១០៧​នាក់ គឺ​សរុប​មាន​ចំនួន ១៤.៥០៥​នាក់ /​ស្រី​៦.៩២៣​នាក់​។​

​លោក​បាន​បញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ​អ្នកមាន​ឈ្មោះ​និង​បញ្ជី​បោះឆ្នោត​ស្រុក​ទូទាំង​ខេត្ត ៨៧.៣៣០​នាក់ អ្នកមាន​អត្តសញ្ញាណប័ណ្ណ​ប្រភេទ ៣​ចំនួន​២៤.២៤៣​នាក់ ។​អ្នក​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​ប្រភេទ ៣​មាន​ចំនួន​សរុប ៣៩.០៤០​នាក់ ។​អ្នករក​មិនទាន់​ឃើញ​សរុប ២៤.០៤៧​នាក់​។​

​ក្នុង​ខេត្ត​មាន ឃុំ សង្កាត់​ចំនួន​៦៥ ។​
​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១​នោះ​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​១ និង​ប្រភេទ​ទី ២ អស់​សុពលភាព ហើយ​បានតែ​អត្តសញ្ញាណប័ណ្ណ​ប្រភេទ ៣​តែប៉ុណ្ណោះ​អាច​ចុះឈ្មោះ​បាន​។​

​ហើយ​ប្រជាពលរដ្ឋ​ដែល​អាច​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២១​បាន​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង​នៅក្នុង​សង្កាត់​ដែល​ខ្លួន​រស់នៅ​។​

​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១​របស់​ឃុំ​សង្កាត់​ទាំង​៦៥ ក្នុង​ខេត្ត​នៅតាម​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​។​

​លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រសាសន៍ថា​៖ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ មាន​គោលដៅ​ធានា​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព ។​
​តាមរយៈ​ការ​ស្រង់ និង​លុបឈ្មោះ​អ្នកបោះឆ្នោត​ដែល​បានទទួល​មរណភាព ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់​ផ្សេង​ដោយ​មា ន ឯកសារ ជា សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​។​
ការកែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែកលើ​ឯកសារ​សំអាង​ត្រឹ ម ត្រូវ ការចុះឈ្មោះ​បោះឆ្នោត សំដៅលើ ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៣​។​

​លោកស្រី​រស់ សុ​ផានី បាន​បន្តថា​៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ សង្កាត់ ដែល​សាមីខ្លួន​កំពុង​រស់នៅ ឬ​ស្នាក់អាស្រ័យ​នៅ​ជាដើម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular