ឆ្នាំជូត
រាសីល្អជាមធ្យម។ថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ ប៉ុន្តែយ៉ាងណា លោកអ្នក ឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ណាមួយឡើង។ការប្រកបការងារបើជាបុរសការធ្វើដំណើរផ្លូវឆ្ងាយពុំគប្បីឈ្លក់វង្វេងនឹងគ្រឿងស្រវឹងឬឈ្លក់នឹងបញ្ហាលោភលន់អ្វីមួយពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញ ។លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការចង់រៀបចំ ជីវិតគ្រួសារតែងមានភាពគាប់ប្រសើរនិងជឿនលឿនទៅមុខ ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឱ្យ ប្រយ័ត្នបញ្ហាក្រុមមនុស្សនាំទុក្ខមកឱ្យដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកជួបបញ្ហាព្យុះភ្លៀងចូលមកបោកបក់ច្រើន ដូចនេះទោះធ្វើអ្វីមិនអាចធ្វេសប្រហែសឬធ្វើដោយចិត្តក្តៅបានឡើយពីព្រោះថាអាចទទួលផលលំបាកត្រូវរាប់រងនៅពេលក្រោយវិញផង។សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមិនមែនអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រី ពុំសូវមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមានរឿងលំបាកច្រើនពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែង។ការរស់នៅលោកអ្នកកុំទុកចិត្តគេពេកប្រយ័ត្នដូចពាក្យចាស់ថា”ស្គាល់តែមុខប៉ុន្តែមិនស្គាល់ចិត្ត”។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតមិនសូវគាប់ប្រសើរទេពិសេសឱ្យប្រយ័ត្នរោគជំងឺយាយីបន្តិច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានភាពស្រស់ស្រាយ និង មានការសុខស្រួលខ្លួនច្រើន។ក្រៅពីនេះការប្រកបការងារមានភាពចម្រើនលូតលាស់និងមានភាពសុខដុមប្រពៃ។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។បើលោកអ្នកកាន់កិច្ចការអ្វីគួរចាប់ផ្តើមឱ្យបានខ្លាំងក្លា ហើយត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីគឺផ្លែផ្កាមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេពោលគឺច្រើនខកបំណងជាងសព្វមួយដង។ការប្រកបការងារពុំសូវមានការជឿនលឿនទៅមុខផងដែរ គឺមានការថយក្រោយច្រើនជាង ហើយពិសេសអ្នកធ្វើការងារឯកជនងាយកើតជាបញ្ហាគេទម្លាក់កំហុសឱ្យច្រើនថែមទៀត។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។ក្រៅពីនេះចំពោះស្ត្រីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេគឺអ្វីៗដូចសព្វមួយដង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងរង្វង់គ្រួសារកាលបើត្រូវឧបទ្រពចង្រៃតែងចូលយាយីពេលនេះបានរលត់រលាយចាក់ចេញទៅឆ្ងាយ ហើយកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំល្អប្រពៃ។នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារគ្រាន់ធំដុំឬកិច្ចការសំខាន់ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជឿនលឿនទៅមុខគួរសមឯផលកម្រៃទៀតសោតក៏មានចូលគ្រាន់កក់ក្តៅផងដែរ។
បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងដល់ចាស់ទុំតែងទទួលជោគជ័យដូចគាប់បំណង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយពីព្រោះថាផលល្អៗតែងមានច្រើនចំពោះមុខ។ក្រៅពីនេះបើចង់ស្នើសុំអ្វីមួយពីមនុស្សចាស់តែងសម្រេចដូចគាប់បំណងថែមទៀត។ការប្រកបការងារមានភាពសុខដុម ហើយលោកអ្នកអាចនឹងមានការជួបជុំសប្បាយរីករាយផង ។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសបន្តបន្ទាប់ ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។ក្រៅពីនេះដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយហើយបង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មីហើយគេបែរជាលួចសើចចំអកដាក់មកវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតែងផុតដៃជើងពោលគឺមិនមានអ្វីដែលជាផ្លែផ្កាហុចធំដុំនោះឡើយ។ការប្រកបការងារកុំឆាប់ប្រកាន់ខឹង ហើយត្រូវដឹងថាកិច្ចការខ្លះកាន់តែអត់ធ្មត់ក៏កាន់តែប្រសើរដែរ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំមានរឿងអ្វីយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់ហើយត្រូវមកសោកការខ្លួនឯង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ទាំងបុរស ស្ត្រីដំណើរចាកចេញក្រៅផ្ទះមានបញ្ហាអាក្រក់យាយីបន្តិចពីព្រោះមនុស្សនៅជុំវិញខ្លួនចាំតែចាប់កំហុសនិងបង្កជម្លោះប៉ុណ្ណោះ។ក្នុងថ្ងៃនេះកិច្ចការងាររបស់លោកអ្នកមានភាពរលូនល្អជាសន្សឹមៗទៅមុខតែយ៉ាងណាបញ្ហារកាំចិត្តតែងមកយាយីច្រើនផង ដូចនេះត្រូវចេះធ្វើមិនដឹងមិនឮចំពោះរឿងរាវ ខ្លះទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់ផង។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំខ្លាំងក្លា ៕