ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈបុរសម្នាក់បានបាត់បង់ជំវិតបន្ទាប់ពីធ្វើសកម្មភាពបើកគ្រឿងចក្រកាយថ្មម៉ាបនៅក្នុងចំណុចក្រុមហ៊ុនថ្មម៉ាបហើយបានរអិលធ្លាក់មកក្រោមបណ្តាលឲ្យរបួសធ្ងន់និងបានស្លាប់ពេលយកទៅមន្ទីរពេទ្យ។ករណីនេះស្ថិតនៅក្នុងភូមិបន្ទាយរការ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៧ខែមីនា។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាមុនកើតហេតុឈ្មោះ អាត សម្បត្តិ អាយុ៥៣ឆ្នាំជាបុគ្គលិកបំរើការនៅក្រុមហ៊ុនថ្មម៉ាបខាងលើបានបើកគ្រឿកាយថ្មម៉ាបហើយរអិលធ្លាក់គ្រឿងចក្រពីលើភ្នំកម្ពស់២០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់។ជនរងគ្រោះត្រូវបានក្រុមហ៊ុនយករថយន្តផ្ទាល់ខ្លួនដឹកយកសង្គ្រោះនៅ
មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងតែជនរងគ្រោះបានស្លាប់ពេលមកដល់មន្ទីពេទ្យ៕សរន