Home ព័ត៌មានអន្តរជាតិ អាម៉េរិក​និង​...

អាម៉េរិក​និង​កូរ៉េខាងត្បូង​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​ការចែករំលែក​ចំណាយ​សម្រាប់​កងទ័ព​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​ឈាន​ដល់​ការព្រមព្រៀង​ជាគោលការណ៍​ស្តីពី​ការរៀបចំ​ថ្មី​សម្រាប់​ចែករំលែក​ចំណាយ​លើ​វត្ត​មាន​កងទ័ព​អាម៉េរិក​ដែលមាន​គោលបំណង​​ធ្វើ​ជា​កម្លាំង​រុញច្រាន​ប្រឆាំង​នឹង​ការគំរាមកំហែង​នៃ​ការឈ្លានពាន​ពី​កូរ៉េខាងជើង​។​

​ការិយាល័យ​កិច្ចការ​នយោបាយ​-​យោធា​នៃ​ក្រសួង​ការបរទេស​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​រួមបញ្ចូល​ទាំង “​ការបង្កើន​ការចរចា​” នៅក្នុង​ការចែករំលែក​ចំណាយ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ប៉ុន្តែ​​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។ ការិយាល័យ​នេះ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា​កិច្ចព្រមព្រៀង​នេះ​ប្រសិនបើ​ត្រូវ​បាន​សម្រេច​ជា​ស្ថាពរ​នឹង​បញ្ជាក់​ជា​ថ្មី​នូវ​សម្ព័ន្ធភាព​សន្ធិសញ្ញា​អាម៉េរិក​-​កូរ៉េ​ខាងត្បួង ដែលជា “​ខ្សែការពារ​សន្តិភាព​សន្តិសុខ​និង​វិបុលភាព​សម្រាប់​អាស៊ីឦ​សាន​”​។​

​ការចរចា​បាន​បរាជ័យ​ក្នុងអំឡុង​សម័យ​រដ្ឋបាល​ត្រាំ​ជុំវិញ​ការទាមទារ​របស់​អាម៉េរិក​ឱ្យ​ទីក្រុង​សេ​អ៊ូ​លបង់​ប្រាក់​ខ្ពស់ជាង​មុន ៥ ដង​ពីអ្វី​ដែល​ខ្លួន​ធ្លាប់​បាន​បង់​ពីមុន​។​ក្រសួង​ការបរទេស​បាន​​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការកើនឡើង​ការចំណាយ​របស់​កូរ៉េខាងត្បូង​គឺមាន​អត្ថន័យ​។​

​សហរដ្ឋ​អាម៉េរិក​រក្សាទុក​កងទ័ព​ប្រហែល ២៨.០០០ នាក់​នៅ​កូរ៉េ​ខាងត្បូង​។​

​កាសែត The Wall Street Journal ដែល​បាន​រាយការណ៍​ដំបូង​គេ​អំពី​កិច្ចព្រមព្រៀង​នេះ បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​មាន​រយៈពេល​រហូតដល់​ឆ្នាំ ២០២៥៕

​សហរដ្ឋ​អាម៉េរិក​រក្សាទុក​កងទ័ព​ប្រហែល ២៨.០០០ នាក់​នៅ​កូរ៉េ​ខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular