Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​៖ ចិន​មាន​បំណង​ចូលរួម​ពាក់ព័ន្ធ​បញ្ហា​មី​យ៉ាន់​ម៉ា​ដើម្បី​បន្ថយ​ភាព​តានតឹង​

​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖​ចិន​មាន​បំណង​ធ្វើការ​ជាមួយ​ភាគី​ភាក់​ព័ន្ធ​ក្នុង​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដោយ​អហិង្សា​មួយ​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ហើយ​«​អា​ទិ​​ភាព​បន្ទាន់​គឺ​ទប់ស្កាត់​កុំអោយ​មាន​ការ​បង្ហូរឈាម​និង​ជម្លោះ​ថែម​ទៀត​» នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​វ៉ាង យី កាលពី​ថ្ងៃអាទិត្យ​។​

​ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​ក្រៅ​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ​របស់​ចិន លោក​វ៉ាង​បានបញ្ជាក់​សាជាថ្មី​អំពី​ការសុំ​ផ្តល់​ជំនួយ​របស់​ចិន​សំរាប់​បន្ថយ​ភាព​តាម​តឹង​នៅ​មី​យ៉ាន់​ម៉ា​តាមផ្លូវ​២ រួម​មាន​ការចូលរួម​​ពាក់ព័ន្ធ​ជាមួយ​មេដឹកនាំ​មក​ពី​ភាគី​និង​បក្ខពួក​ផ្សេងៗ​។​

​លោក​វ៉ាង​បាន​បន្ថែមថា ចិន​នឹង​ធ្វើ​ដូច្នេះ​ជាមួយនឹង​ការគោរព​អធិបតេយ្យភាព​របស់​មី​យ៉ាន់​ម៉ា និង​បំណងប្រាថ្នា​របស់​ពលរ​ដ្ឋខ្លួន ។​ចិន​មាន​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង​មួយ​ជាមួយ​មេដឹកនាំ​ផ្សេង​​ៗ​របស់​មី​យ៉ាន់​ម៉ា​។​ចិន​គាំទ្រ​កិច្ចខិតខំ​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​។​

​លោក​ថា «​មី​យ៉ាន់​ម៉ា ជា​ផ្នែក​នៃ​អាស៊ាន​។​ចិន​គាំទ្រ​គោលការណ៍​អាស៊ាន គឺ​មិន​ជ្រៀតជ្រែក​និង​ផ្តោត​លើ​ការអភិវឌ្ឍ​ផលប្រយោជន៍​សេដ្ឋកិច្ច​ទៅវិញទៅមក​។​យើង​សង្ឃឹមថា ភាគី​នៅ​មី​យ៉ាន់​ម៉ា​បន្ត​អត់ធ្មត់​​ដោយ​ស្ងៀមស្ងាត់ និង​ទុក​ផលប្រយោជន៍​របស់​ពល​រដ្ឋ​នៅក្នុង​ចិត្ត ក្នុងពេល​ដោះស្រាយ​ជម្លោះ​ក្នុង​លក្ខណៈ​ច្បាប់​…​ជា​ផ្នែក​នៃ​ផែនការ​របស់​ខ្លួន​សំរាប់​អន្តរកាល​ប្រជាធិបតេយ្យ​មួយ​»៕

​លោក​វ៉ាង​យី​បាន​បានបញ្ជាក់​ថា ចិន​គាំទ្រ​គោលការណ៍​អាស៊ាន គឺ​មិន​ជ្រៀតជ្រែក​និង​គាំទ្រ​កិច្ចខិតខំ​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleចិនមានបំណងធ្វើការជាមួយភាគីភាក់ព័ន្ធក្នុងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ឆ្ពោះទៅរកដំណោះស្រាយដោយអហិង្សាមួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយ«អាទិ ភាពបន្ទាន់គឺទប់ស្កាត់កុំអោយមានការបង្ហូរឈាមនិងជម្លោះថែមទៀត» នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី កាលពីថ្ងៃអាទិត្យ។
Next articleអ្នកការទូតកំពូលរបស់ចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេសផ្សេងទៀតពីការរំខានដល់ស្ថិរភាពក្នុងតំបន់នៅសមុទ្រចិនខាងត្បូងសូម្បីខណៈ ដែលលោកកំពុងជំរុញឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ “ពន្លឿនទៅមុខ” ជាមួយនឹងការចរចាលើក្រមប្រតិបត្តិមួយដើម្បីគ្រប់គ្រងជម្លោះដែនទឹកនិងដែនដីនៅក្នុងសមុទ្រដែលមានការប្រកួតប្រជែង គ្នានេះក៏ដោយ។
- Advertisment -

Most Popular