Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត បុក​ម៉...

រថយន្ត បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​

​ដោយៈ​ស​រិ​ទ្ធ/ក្រចេះ​៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ក្នុងករណី គ្រោះ​ថា្នក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើង រវាង​រថយន្ត បុក​គ្នា​ជាមួយ​ម៉ូតូ​យ៉ាង​ពេញ ទំហឹង នៅវេលា​ម៉ោង ២​និង​៣០​នាទី រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ ត្រង់ចំណុច​ទួល​ស្បូវ ស្ថិតក្នុង​ភូមិ​ព្រែក​តាអាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​ប្រភពពី​សមត្ថកិច្ច​ចរាចរណ៍ បានឱ្យដឹងថាៈ ជនរងគ្រោះ ដែល​ស្លាប់​នៅនឹងកន្លែង កើតហេតុ​នោះ ឈ្មោះ វ៉ន វិត អាយុ ៣៧ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ បើកបរ​ម៉ូតូ​មិន​ស្គាល់​ម៉ាក អត់​ផ្លាកលេខ និង​ថែមទាំង​មិនមាន ពាក់មួក​សុវត្ថិភាព ទៀតផង​។​

​រីឯ​ជនបង្ក​ជា អ្នកបើកបរ​រថយន្ត ឈ្មោះ ជ័យ ឃុន​អ៊ាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បើកបរ​រថយន្ត​តូយ៉ូតា កាមរី ហាយ​ប្រ៊ី​ដ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-0665 បញ្ច្រាសទិស​ពី​ខាងជើង ទៅខាង​ត្បូង​។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត ក៏បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ភ្លាមៗ​ដែរ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ និង​ប្រគល់ សាកសព ឱ្យ​សាច់ញាតិ ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ វត្ថុតាង​បង្ក បាន​ត្រូវ​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោគ​រង់ចាំ​ដោះស្រាយ តាម​ក្រោយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular