​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៦៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៧ ខែមីនាមាន​មនុស្ស​ចំនួន ៣២៦​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៨៦៩​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៥៣៤​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ។

រូបថតៈទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅថ្មីៗនេះ


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៧ ខែមីនា បាន​កើតឡើង​ចំនួន ៧​លើក ស្លាប់ ៣​នាក់ និង​របួស ៩​នាក់ ក្នុងនោះ​របួសធ្ងន់ ៥​នាក់ និង​ស្រាល ៤​នាក់​។

​អ្នកនាំពាក្យ​ដដែលបាន​បន្តទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៦៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៧ ខែមីនា យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៥៦៥៦៣​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៤១.៥៣៧​គ្រឿង និង​រថយន្ត​ចំនួន ១៥.០២៦​គ្រឿង ក្នុងនោះ​រថយន្ត​តូច ១២.១៩៧​គ្រឿង និង​ធំ ២.៨២៩​គ្រឿង​៕​សរន