ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ យុវជន​វៀតណាម​ម្នាក់ រស់នៅ​ខេត្តរតនគិរី ត្រូវបាន​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ ពាក់ព័ន្ធ ករណី​ឆបោក តាម​បណ្តាញ​សង្គម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់​ថាៈ ជនសង្ស័យ​ឈ្មោះ ហូ ង៉ុ​កណា​ម ហៅ វី​ង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ លក់​ឥ​វ៉ាន់ តាម​អន​ឡាញ មាន​ទីលំនៅ ស្នាក់នៅ ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ ។​

​សូមបញ្ជាក់ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ កម្លាំង​សមត្ថកិច្ច នៃ​នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តរតនគិរី ដោយមាន​ការ សម្របសម្រួល​ពី ព្រះរាជអាជ្ញា អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​ខេត្តរតនគិរី​។​

​ក្រោយពី​សាកសួរ និង​ស្តាប់​ចម្លើយសារភាព របស់​ជនសង្ស័យ កម្លាំង​ជំនាញ​នៃ​នាយក ដ្ឋា​ន​ប្រឆាំង បទល្មើស​បច្ចេកវិទ្យា បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅកាន់ អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕/V​-PC