​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោកស្រី​ម៉ាក​ខេន​ហ្ស៊ី ស្កុត អតីត​ភរិយា​របស់​លោក​ជេ​ហ្វ បេ​ហ្សូ​ស​និង​ជា​ស្ត្រី​មាន​បំផុត​ម្នាក់​នៅលើ​ពិភពលោក បាន​រៀបការ​ជាមួយ​គ្រូ​វិទ្យាសាស្ត្រ​ម្នាក់​មក​ពី​ទីក្រុង​ស៊ី​អាថ​ល ដែល​បាន​ប្រកាស​ភ្លាមៗ​ថា​គាត់​មាន​ផែនការ​ផ្តល់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ភាគ​ច្រើន​ដល់​ផ្នែក​សប្បុរសធម៌​។​

​លោក ដាន់ ជេ​វេត ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​ឈ្មោះ លេក​សាយ បាន​ចុះហត្ថលេខា​រៀប​អាពាហ៍ពិពាហ៍​នៅលើ​វេបសាយ​របស់​មូលនិ​ធិ Giving Pledge​ដែល​ជា​ចលនា​មួយ​បង្កើតឡើង​ដោយ​លោក​​ប៊ី​ល ហ្គេត​និង​លោកស្រី​មេលី​នដា ហ្គេត និង លោក​វ៉ារិន បា​ហ្វ​ហ្វិត ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​មូលនិធិ​មនុស្សធម៌​ពី​មហាសេដ្ឋី​ពាន់​លាន​។​

​លោក​ជេ​វេតបាន​សរសេរ​នៅក្នុ​ង​លិខិត​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី ៦ ខែ​មីនា​លើ​ផេ​ក​របស់​លោកស្រី​ស្កុត​នៅលើ​វេបសាយ Giving Pledge ថា “​នៅក្នុង​ភាព​ចៃដន្យ​ដ៏​សប្បាយរីករាយ​ខ្ញុំ​បាន​រៀបការ​ជាមួយ​​មនុស្ស​ចិត្តល្អ​និង​សប្បុរស​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ហើយ​ចូលរួម​ជាមួយ​នាង​ក្នុង​ការប្តេជ្ញា​ចិត្ត​ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ហិរញ្ញ​វត្ថុ​ដ៏​សម្បើម​ដើម្បី​បម្រើ​អ្នក​ផងទាំងពួង​”​។​

​លោក​ជេ​វេតបាន​និយាយ​នៅក្នុង​លិខិត​នោះ​ថា​គាត់​បាន​ធ្វើ​ជា​គ្រូបង្រៀន​សឹង​ពេញ​មួយ​ជីវិត​របស់​គាត់​ហើយ​គាត់​មិន​ដែល​ព្យាយាម​ប្រមូល​ទ្រព្យសម្បត្តិ​ដែល​ត្រូវការ​ដើម្បី​ផ្នែក​សប្បុរស​ពី​មុន​ទេ​។​

​លោកស្រី​ស្កត​អាយុ ៥០ ឆ្នាំ​គឺជា​មហាសេដ្ឋី​លំដាប់​ទី ២២ របស់​ពិភពលោក ដែល​មាន​ទ្រព្យសម្បត្តិ​សុទ្ធ ៥៣,៥ ពាន់​លាន​ដុល្លារ​នេះ​បើ​យោង​តាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​ប្លូម​បឺក​៕

លោកស្រី​ម៉ាក​ខេន​ហ្ស៊ី ស្កុត​អតីត​ប្រពន្ធ​របស់​លោក​ជេ​ហ្វបេ​ហ្សូ​ស រៀបការ​ជាមួយ​លោក ដាន់ ជេ​វេត កាលពី​ថ្ងៃទី​៦​មីនា​

លោកស្រី​ម៉ាក​ខេន​ហ្ស៊ី ស្កុត និង​លោក​ជេ​ហ្វ បេ​ហ្សូ​ស